កាន់តែ​ក្តៅ​ហេីយ​! អ្នកដឹងនាំ​សម្តែង​របស់​ផលិតកម្ម​ រស្មី​ហង្ស​មាស​ លោក​ ជួន​ សុវណ្ណ​វាសនា​ ខ្ញុំសុំឈប់ពីការងារនឹងសិល្បះ ប្រសិនបើចាត់ការ​ទៅលេី​ ចំបុីខ្មៅ​ …(មានវីដេអូ​)

បង​ប្អូន​ ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​ ប្រហែលជាបាន​ជ្រាប​រួចមកហេីយ​ អំពី​រឿង​ដែលកាល​ពីម្សិលមិញ​នេះ​​ ចំបុីខ្មៅ​ បាន​ជេ​ប្រមាថ​ តិះដៀល​ មេីលងាយ​ និងបានហៅខ្មែរ​សុទ្ធតែ​ពាក្យ​ឈាម​ថោកថែមទៀតផង​ មិនតែប៉ុណ្នោះថែមទាំងដាក់​ទម្លាយ​ឲ្យ​ប្រជាជាតិ​ និងទឹកដីខ្មែរ​រលាយ​ទៀតផង។

ចំពោះ​រឿង​ដែល​បានកេីត​មានឡើង​នេះដែរ​ មហាជនខ្មែរ​នៅ​ទូទាំង​ប្រទេស​ បានមានការ​ប្រតិកម្ម​ និង​មានការខឹង​សម្បារ​ជាខ្លាំង​ ក្រោយពី​បាន​ទស្សនានូវ​វីដេអូ​នេះរួចមក​ ដោយរឿងនេះ​គឺបាន​កេីតឡេីង​ជា​លក្ខណៈ​បុគ្គល​សោះ​ មិនគួរណាមកទាញរឿងនេះចូលដល់ការមេីលងាយ​ មេីលថោក​ដល់​ប្រជាជាតិ​ខ្មែរ​មួយ​ទាំង​មូល​ទៅវិញសោះ។

ដោយ​ឡែក​ ក្នុង​នាម​ជា​កូន​ខ្មែរ​ម្នាក់​ លោក​ ជួន​ សុវណ្ណ​វាសនា​ អ្នកដឹងនាំ​សម្តែង​របស់​ផលិតកម្ម​ រស្មី​ហង្ស​មាស​ បានចេញ​មុខ​ប្រតិកម្ម​ផងដែរ​ថា៖​ «ខ្ញុំបាទ​ នឹងចេញមុខ​ សុំប្តឹង អាក្អូនឯង​ ទៅមើលច្បាប់ព្រហ្មទណ្ឌ មាត្រា​២០៧​ នៃក្រមព្រហ្មទណ្ឌ​ផង ទោសអាក្អូនឯង អាចជាប់ពន្ធនាគារ​ពី​ ១ខែ​ ទៅ​ ២ឆ្នាំ​ ពិន័យ​ជាប្រាក់​ ពីមួយសែនរៀល​ ទៅ១០លានរៀល!

ខ្ញុំនឹងសើបតាមច្បាប់​ បន្ថែមទៀត បើខ្ញុំប្តឹងហើយ​ ស្ងាត់គ្មានន័យ ខ្ញុំសុំឈប់ពីការងារនឹងសិល្បះ…! ខ្ញុំមិនស្នើ​ ក្រសួងទេ ខ្ញុំសុំប្តឹង​ ក្នុងនាមខ្ញុំបាទ​ ជាឈាមខ្មែរ…! ស៊ូស្លាប់មិនអោយគេមើលងាយពូជនគរខ្មែរ!»​ ពិតជា​គួរឲ្យសរសើរ​ចំពោះ​ទឹកចិត្ត​របស់លោក​ ដែលមា​ន​មកលេីខ្មែរយ៉ាង​ពិត​ប្រាកដ​ណាស់។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing