ទិដ្ឋភាព តារាៗ និងបុគ្គលល្បីៗ ដែលបានចែកអាំងប៉ាវ និងទទួលបានអាំងប៉ាវ ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន ២០១៩ (មានរូបភាព)

ពិធីបុណ្យនានិទាឃរដូវ​ ដែល​បងប្អូន​ប្រិយមិត្ត​ តែងតែ​និយម​ហៅ​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន​ គឺជាថ្ងៃឈប់សំរាក ដ៏សំខាន់បំផុត សំរាប់ប្រជាជនចិន​ នៅទូទៅពិភពលោក​ ក្នុងនោះ​ដែរ​ ពិធី​បុណ្យ​នេះ​ ក៏បាន​ជះឥទ្ធិពល​ដល់​បណ្ដាល​ប្រទេសក្នុង​តំបន់អាសុីមួយចំនួន​ ឲ្យ​មានការ​ចូលរួមសប្បាយ​ទៅលេី​វប្បធម៌​នេះ​ផងដែរ។

នៅថ្ងៃនេះដែរ​ គឺជាថ្ងៃសែន​ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ ដែលមានរយៈ​ពេល​ ៣ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​៧​ ខែ​មករា​ ឆ្នាំ​២០១៩​ ក្នុង​នោះ​ដែរ​ ក៏ប្រជាជន​ខ្មែរ​ ​ភាគច្រើន​ ដែលមានកាត់ខ្សែ​ស្រឡាយ​ខ្សែ​ចិន​ ក៏បានចូលរួម​ សែនព្រេងក្នុងថ្ងៃនេះ​ ដេីម្បី​បួងសួង​ សុំ​សេចក្ដី​សុខ​ ក៏ដូចជា​ឧទ្ទិស​កុសល​ ជូន​ដល់​វិញ្ញាណក្ខន្ធ​របស់​បុព្វបុរស​ខ្លួន​​ ដែលបានចែកឋានទៅ​ ។

ក្រៅពីការសែនព្រេន ក៏នៅមានសកម្មភាពផ្សេងៗទៀត ដែលប្រជាជនខ្មែរ​ បាននិយមធ្វើនៅឱកាសថ្ងៃចូលឆ្នាំចិននេះ​ ដូចទៅនឹង​ជនជាតិ​ចិន​ដែរ​ ក្នុង​នោះ​មានដូចជា ការដុតផាវ ឡកម៉ុងសាយ ការចែកអាំងប៉ាវចំពោះ​អ្នក​មាន​គ្រួសារ​រួច​ ឬក៏​ថៅកែ​ ជូនទៅដល់​បងប្អូន​សាច់ញាតិ​ និង​បុគ្គលិក​របស់​ខ្លួន​ផងដែរ​។

នៅក្នុង​ថ្ងៃនៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន​នេះដែរ​ បេីយេីងក្រឡេកមកមេីល​បុគ្គល​ដែល​មានបងប្អូន​សាច់ញាតិ​ជាជនជាតិ​ចិន​ ក៏ដូចជា​កាត់​ខ្សែ​ស្រឡាយ​ ឬក៏​បុគ្គលិក​ដែលមាន​ថៅកែ​ជាជនជាតិ​ចិន​ គឺប្រាកដជាមានភាព​រីករាយ​ជាខ្លាំង​ហេីយ​ ដោយសារតែ​ពួកគេនឹងចែក​អាំងប៉ាវ​យ៉ាង​ទូលាយ​ ដេីម្បី​ឲ្យ​ដូចនឹងការ​ទទួលលាភ​ហេងមកវិញ​ យ៉ាង​ច្រើន​ដូចគ្នា​ផងដែរ​។

For More Videos Amazing