ភ្ញាក់ផ្អើល​! ត្រៀម​ខ្លួន​ទៅ​ អ្នករស់នៅ​ខេត្ត​ កែប​ និង​ខេ​ត្ត​ ព្រះ​សីហនុ​ ក្រុម​ហ៊ុន​ថៃ​ បានសន្យានឹង​ធ្វើ​រឿង​ ២យ៉ាង​ដ៏ធំ​ ជូនដល់ខេត្តទាំង​២នេះ…

ខេត្ត​ ព្រះ​សីហនុ​ និង​ខេត្ត​ កែប​ គឺជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្តានុពល​មួយ​របស់ប្រទេស​កម្ពុជា​ ដែលមាន​អ្នកទេសចរ​ជា​តិ​ និង​អន្តរជាតិ​ជាច្រើន​ បានមក​ទស្សនា​ និង​ធ្វើ​ដំណើរ​កម្សាន្តមកលេង​ក្នុង​ខេត្ត​នេះ​ ដោយ​សារតែ​តំបន់​នេះ​ ជាតំបន់​សមុទ្រ​ដែលមានខ្យល់​ឱកាស​បរិសុទ្ធ​ និងមានឆ្នេរ​យ៉ាង​ស្រស់ស្អាត​ទៀតផង​។

ក្នុងនោះ​ដែរ​ តំបន់​ទាំង​២នេះ​ ក៏កំពុងតែ​ទាក់​ទាញ​អ្នក​វិនិយោគទុន​ជាច្រើន​ ឲ្យ​មានការ​ចាប់​អារម្មណ៍​ និងចង់​មក​ធ្វើការ​វិនិយោគ​ក្នុង​តំបន់ទាំង​នេះផងដែរ​ ។ ដោយ​ឡែក​ នៅថ្ងៃទី​៤​ ខែ​មករា​ ឆ្នាំ​២០១៩នេះដែរ​ ដែលកាល​ពីព្រឹក​មិញ​នេះ​ ក្រុម​ហ៊ុន​ថៃមួយ​ បានមាន​ការ​ចាប់​អារម្មណ៍​ជាខ្លាំង​ទៅលេីតំបន់​ទាំង​២​ ខាងលើ​នេះ​។

ក្នុងនោះ​ដែរ​ ក្រុម​ហ៊ុន​ថៃ​មួយនេះ​ បានសន្យានឹង​ធ្វើ​រឿង​ ២យ៉ាង​ដ៏ធំ​ ជូនដល់ខេត្តទាំង​២នេះ​ ដោយទី១គឺ​ នឹង​សាងសង់​ព្រះពុទ្ធរូប​ដែលមាន​កម្ពស់​ និង​ទំហំ​ធំ​ជាងគេ​លើ​ពិភពលោក​ ចំណែកឯ​ទី២វិញគឺ​ នឹងធ្វេីផ្លូវរថភ្លើង​ ដែលមាន​ល្បឿនលឿន​ ពី​ខេត្ត​ព្រះសីហនុ​ ទៅកាន់​ខេត្តកែប ដើម្បី​ទាក់ទាញ​អ្នកទេសចរបន្ថែម។

ដែលនេះ​គឺជាការ​លេីកឡេីង​ក្នុង​ជំនួបមួយ​រវាង​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ថៃ និង​លោក កែន សត្ថា អភិបាល​ខេត្ត​កែប នា​រសៀល​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ​២០១៩។​ បន្ថែម​លើសពីនេះ​ទៀត​ គណៈ​ប្រតិភូ​ ​ក្រុមហ៊ុន​វិនិយោគ​របស់​ថៃ​ ក៏​នឹងមាន​ គម្រោង​បង្កើត​តំបន់​ទេសចរណ៍​ឲ្យ​កាន់តែ​ច្រើន​ជាង​នេះ​ និង​ធំទូលាយ​ជាងមុនផងដែរ។

For More Videos Amazing