ដល់​ម្លឹង​ផង! លោក​ ហេង​ ឡុង​ មិនគួរជីវិតធ្លាក់ខ្លួនដល់ថ្នាក់ហ្នឹងទេ​…(មានវីដេអូ​)

មួយ​រយៈពេល​ថ្មីៗ​នេះ​ លោក​ ហេង​ ឡុង​ ដែលលោក​គឺជា​ស្វាមី​របស់​អ្នកនាង​ចន​ ចាន់​លក្ខិណា​ បានលេចមុខក្នុង​ការងារ​សិល្បៈ​ និង​ការ​ងារ​សង្គម​ជាញឹក​ញាប់​ ជាពិសេស​ក្នុង​សកម្មភាព​ជំនួញ​អចលនទ្រព្យ​របស់​លោក​ឧកញ៉ា​ ឡេងណាវ៉ាត្រា​ រួមជាមួយ កំពូលតារាចម្រៀង​ ខេមរៈ​ សិរីមន្ត​ និង​កំពូល​តារា​ចម្រៀង​ ព្រាប​ សុវត្ថិ​ ។

ដោយ​ឡែក​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ លោក​ ហេង​ ឡុង​ គឺជាប្រធាន​សមាគមន៍​​​​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ហេីយ​ក៏ជាអ្នក​ចាត់​ការ​ទូទៅ​ក្នុងផលិតកម្ម​ “​សិល្បៈខ្មែរភាពយន្ត”​ ទៀតផង​ ដែលធ្វេី​ឲ្យ​រូបលោក​មាន​ភាព​មមាញឹក​ជា​ខ្លាំង​ ស្ទើតែ​រក​ពេលវេលា​ទទួលទាន​អាហារ​មិន​ត្រង់​មាត់​ទៀតផង។

ជាក់ស្តែង​ នៅក្នុង​វីដេអូ​មួយនេះ​ ដែលតាមរយៈ​គណនី​ហ្វេសប៊ុក​របស់​លោក​ ហេង​ ឡុង​ ផ្ទាល់​ បានធ្វេី​ការ​បង្ហោះ​ នៅមុននេះ​បន្តិច​ នឹងបាន​បញ្ជាក់​យ៉ាង​កំសត់​ ដោយបានរៀបរាប់​យ៉ាងដូច្នេះ​ថា​ ៖​ «មិនគួរជីវិតធ្លាក់ខ្លួនដល់ថ្នាក់ហ្នឹងទេ អញ្ចឹងបានថា​ បងប្អូនយេីងងេីយស្កក់​ ឱនដាក់គ្រាប់»។

ក្នុង​ទិដ្ឋភាព​វីដេអូ​នេះដែរ​ ក៏មានការនិយាយ​លេង​ឌឺដង​ពី​តារា​កំប្លែង​ដ៏ល្បី​ឈ្មោះ​នាយ​ ពាក់មី​ ផងដែរ​ ដោយបាននិយាយបាញ់យ៉ាងចំៗតែម្តង​ទៅកាន់​លោក​ហេង​ ឡុង​ ដែលកំពុងតែ​ទទួល​អាហារ​កញ្ចប់​ផងនោះ។ ចង់​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​វីដេអូ​ដូចតទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing