ពិតជា​ចម្លែកណាស់​! បុរសម្នាក់​ ចាប់បានត្រី​ដែលមានច្រមុះ​ស្រដៀងនឹងជ្រូក​ ទម្ងន់រាប់រយគីឡូ ប្រវែង៣ម៉ែត្រ និងមាន​អាយុ​ដល់ទៅ…(មានវីដេអូ​)

កាលពី​កន្លងទៅនេះ​ មានបុរសម្នាក់​ឈ្មោះ Nick McCabe អាយុ​ ១៩ឆ្នាំ​ ដែលមាន​សញ្ជាតិ​កាណាដា​ បាន​ប្រទះឃេីញ​ត្រី​ដ៏​ចម្លែក​មួយ​ក្បាល​ ខណៈ​ពេល​ដែល​កំពុង​តែ​ជិះទូកលេង​កម្សាន្ត​ នៅឯទន្លេ Fraser ដែលមានទីតាំង ស្ថិតនៅក្បែរ​ នឹងទីប្រជុំជន Lilooet ក្នុងតំបន់ British Coumbia នៃប្រទេសកាណាដា​ ។

ក្រោយ​ពី​បានឃេីញ​ត្រី​មាន​រូបរាង​ចម្លែក​បែបនេះ​ បុរសខាងលេី​ ក៏បានតាម​ធ្វើ​ការ​នេសាទ​តែម្ត​ង​ ដែលចំណាយពេលអស់​ប្រមាណ​ជា​ ២ម៉ោងជាង​ ទេីបចាប់វាបាន ក្នុង​នោះដែរ​ ត្រី​នោះមានច្រមុះ​ស្រដៀងទៅនឹងជ្រូក​ ហេីយមានទម្ងន់រាប់រយគីឡូ នឹង​ប្រវែងដល់ទៅ​​ ៣ម៉ែត្រឯណោះ។

ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​ និងមានការ​ថ្លឹង​ទម្ងន់​រួច​មក​ ត្រីនេះ​ គឺមាន​ទម្ងន់​ដល់ទៅ​ ២៩៥គីឡូក្រាមឯណោះ ហើយគេជឿជាក់ថា វាមានអាយុ ៨០ឆ្នាំផងដែរ។​ ជាមួយ​គ្នា​នេះ​ដែរ​ ត្រី​ ១ក្បាល​នេះ​ ត្រូវ​បាន​គេដាក់ឈ្មោះឲ្យវាថា «Pig Nose» ឬ «ត្រីច្រមុះជ្រូក»​ គឺដោយសារតែច្រមុះរបស់វា ដូចទៅនឹងសត្វជ្រូក។

បេីតាម​ការ​បញ្ជាក់​ និង​ពន្យល់​ឲ្យ​ដឹង​ពីបុរសម្នាក់​ ដែលចាប់បានត្រីនេះ​ បានឲ្យដឹងថា​ ទាក់ទងជាមួយនឹង​ ច្រមុះរបស់​ត្រី​មួយ​ក្បាលនេះ ដែលមានសភាពពណ៌ផ្កាឈូក គេជឿជាក់ថា អាចប្រហែលជាវា ត្រូវបានរងរបួស កាលពីរយៈពេល​ ៤០ឆ្នាំមុន ទេីបបានជា​បង្កឲ្យ​ផ្នែក​ច្រមុះរបស់វា​ ខុសប្លែកពីត្រី​ដទៃបែបនេ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing