ហួសចិត្ត​! សាច់ញាតិចាស់ៗ​មួយ​ចំនួ​ន​របស់ប្រជាជន​​ឥណ្ឌា​ ត្រូវ​បាន​ក្រុមគ្រួសារ​របស់ខ្លួ​ន​ បានដាច់ចិត្ត​បញ្ចូន​ពួក​គេ​ឲ្យទៅធ្វើជាចំណី​សត្វខ្លា ព្រោះតែ…

ប្រទេស​ឥណ្ឌា គឺជា​ទឹកដីដេីម​កំណើត​នៃ​ព្រះ​ពុទ្ធសាសនា​សាសនា​ ដែល​មាន​ផ្ទៃ​ដី​ប្រមាណជាង ៣.២៨៨ លាន​ម៉ែ​ត្រ​ក្រឡា​ ជា​ប្រទេស​ធំ​លំដាប់​លេខ ៧ របស់​ពិភពលោក​ ស្ថិត​នៅ​អាស៊ី​ខាងត្បូង​ ហេីយក៏ជា​ប្រទេស​ដែលមានចំនួន​ប្រជាជន​ច្រើន​បំផុត​លំដាប់​លេខ ២ ក្នុង​លោក បន្ទាប់ពី​ប្រទេស​ចិន​។

ចំពោះ​ប្រទេស​ឥណ្ឌា​នេះដែរ​ ភាគ​ច្រើន​នៃប្រជា​ជនរបស់​ប្រទេស​នេះ​ គឺមាន​ជីវភាព​ក្រខ្សត់​លំបាក​វេទនា​ណាស់​ ជា​ពិសេស​នៅក្នុងភូមិមួយ​ ដែលមានទីតាំងស្ថិតនៅតំបន់ Pilibhit ក្នុង​ខេត្ត Uttar Pradesh ប្រទេសឥណ្ឌា​ ហេីយតំបន់នេះ​ ក៏ជា​កន្លែង​ដែលសំបូរទៅដោយសត្វខ្លាផងដែរ។

ដោយឡែក​ បេីយោងតាម គេហទំព័ររបស់ ABSOLUTE CENTER​ ​បាន​ធ្វើ​ការ​ចុះ​ផ្សាយ​​ កាលពី​កន្លងទៅនេះ​ បាន​ឲ្យដឹងថា​ មាន​អ្នក​ភូមិ​មួយ​ចំនួន​ បានដាច់ចិត្ត​បញ្ចូន​ក្រុមគ្រួសារ​ចាស់ៗរបស់ខ្លួន​ ឲ្យទៅធ្វើជាចំណី​របស់​សត្វខ្លា ព្រោះតែ​មូលហេតុ​ចង់ទទួលបាន​សំណង​ពី​រាជរដ្ឋាភិបាល។

ចំពោះ​រឿង​ខាងលើ​នេះ​ដែរ​ ក្រោយ​ពី​មានការ​បែកធ្លាយអំពី​រឿងនេះទៅ​កាន់​អជ្ញាធរ​រួចមក​ បានធ្វេី​ឲ្យ​ការិយាល័យគ្រប់គ្រងឧក្រិដ្ឋកម្មព្រៃឈើ​ មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ចំ​ពោះ​លទ្ធផល​ដ៏ឆ្កួត​ល្ងង់​មួយ​នេះ​ ទេីប​សម្រេច​បញ្ជូនបញ្ហាទៅទីភ្នាក់ងារអភិរក្សសត្វខ្លាថ្នាក់ជាតិ​ សម្រាប់ដោះស្រាយ។

For More Videos Amazing