សូមជួយស៊ែរបន្តផង! ស្អែកឆ្លងទន្លេហេីយ តែគាត់គ្មានលុយសំរាប់ឆ្លងទន្លេទេ រេីសអេតចាយបានតែមួយចំអែតក្រពះ….

ដូចដែលប្រិយមិត្ដ បានស្គាល់រួចមកហើយ បងស្រី Ah Ry Noun ដែលមហាជនជាច្រើនទូទៅ នៅក្នុងបណ្ដាញសង្គម ហ្វេស ប៊ុក ក៏ធ្លាប់បានឃើញពីអំពើល្អរបស់គាត់នាពេលកន្លងរួចមកហេីយ បើនិយាយពីចិត្ដសប្បុរសធម៌ របស់គាត់វិញ គាត់តែងតែជួយទៅដល់បងប្អូន ប្រជាពលរដ្ឋ មួយ ចំនួន ដែលកំពុងតែជួប នូវ ទុក្ខលំបាក់ និងខ្វះខាត ក៏ដូចជា មានបញ្ហា ផ្សេង ៗក្នុងគ្រួសារផង ដែរនោះ។

ដោយឡែកមុននេះ បងស្រីក៏បានសរសេរលើគណនី ហ្វេស ប៊ុក ពាក់ព័ន្ធ លើស្រ្ដីម្នាក់ ឈឺពោះឆ្លងទន្លេស្អែកនេះ តែគ្មានប្រាក់សម្រាប់ឆ្លងនោះឡើយ ដោយបានស្រី Ah Ru Noun បានសរសេរថា៖”ស្អែកគាត់កេីតកូនហេីយ រួចខ្ញុំក៏កូនតូច បុគ្គលិកក៏សំរាកអស់ ដឹងមិចម៉ាទេកំពុងរកវិធីជួយគាត់អោយកេីតកូនដោយសុវត្តិភាពសូមជួយស៊ែរផងបងប្អូន

អាណិតណាស់ជិតកេីតកូនហេីយនៅអូសរទេះអេតចាយទៀត ហេតុតែគាត់ខ្វះខាត សំរាប់អ្នកមានធនធានពេលនេះកំពុងថែរខ្លួនចាំទទួលសមាជិកថ្មី ក្រោមមេឃតែមួយតែវាសនាខុសគ្នា ហឹមបងស្រីអេីយតស៊ូទៀត កុំអស់សង្ឃឹម ខ្ញុំយល់អារម្មណ៍មួយនេះ បងប្អូនដែរអាណិតចង់ជួយគាត់សូមទាក់ទងមកខ្ញុំ”។

ទទឹមនឹងគ្នានេះដែរ បងស្រីAh Ry Noun ក៏បានឡាយវីដេអូ ស្នើរសូមអោយបងប្អូនសប្បុរសជន ជួយឧបត្ថម្ភទៅដល់បងស្រីខាងលើផង ដែលពេលនេះ ខាងម្ចាស់ផ្ទះក៏បានដេញរូបគាត់ចេញ ពីផ្ទះជួលទៀតព្រោះដោយសារ គ្មានលុយបង់ថ្លៃផ្ទះ ហើយប្ដីរបស់គាត់ កំពុងជាប់គុក ព្រោះរឿងអយុទ្ធធម៌មួយ តែសូមមិនបញ្ចេញ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing