កម្រនឹងបានឃើញខ្លាំងណាស់! កំពូលតារាចម្រៀងស្រីបីដួង បានបង្ហាញភាពស្និតស្នាលជាមួយគ្នានៅលើឆាក ដែលធ្វើអោយ…..(មានវីដេអូ)

កាលពីល្ងាចមុននេះ មានការចែករំលែកជាច្រើនអំពីទិដ្ឋភាព ការច្រៀងរួមគ្នា របស់កំពូលតារាចម្រៀងស្រីដ៏ល្បីទាំង បីដួង មក ពីផលិតកម្មផ្សេងៗគ្នា ដែលមានដូចជាកញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា និងកញ្ញា សុខ ពិសី ដោយពេលកន្លងមក អ្នកទាំង៣ កម្របានចាប់ដៃគូរួមការងារជាមួយគ្នាណាស់។

ទទឹមជាមួយនិងគ្នានេះដែរ តារាស្រីដ៏ល្បី ទាំងបីដួងនេះ បើនិយាយអំពីការតុបតែងខ្លួនវិញ គឺពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងមែនទែន ជាមួយនឹងឈុតសម្លៀកបំពាក់បែបទាន់សម័យ បូករួមពណ៏ខុសៗគ្នា ទាំងអស់នេះហើយ ធ្វើឲ្យប្រិយមិត្ដហ្វេនៗ ក្រុុមអ្នកគាំទ្រពួកគាត់ បានស្រែកហូរ កងរំពងពេញទីកន្លែងប្រគុំតន្រ្ដី បង្កអោយមានភាពសប្បាយរីករាយតែម្ដង ចំពោះវត្ដមានអ្នកទាំងបី។

ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត តាមរយៈគេហទំព័រ ហ្វេស ប៊ុកផេកឈ្មោះថា Sok Pisey SundayFan ក៏បានបង្ហោះវីដេអូ ដោយបង្ហាញពីទិដ្ឋភាពដែលកំពូលតារាចម្រៀងស្រី ដ៏ស្រស់សោភាទាំង៣ដួង បានបង្ហើរសំនៀងរួមគ្នា យ៉ាងសប្បាយរីករាយនឹងកាយវិការដ៏ស្និទ្ធស្នាលផងដែរ។

ជាមួយនឹងគ្នានេះដែរ តាមរយៈគេហទំព័រផេកខាងលើក៏បានបន្ដទៀតថា៖”មិនងាយទេណា ដែលគ្រប់ពេជ្រទាំងបីគ្រាប់ នៃប្រទេសកម្ពុជា មកជួបគ្នាក្នុងកម្មវិធីតែមួយ ហេីយច្រៀងរួមគ្នា នៅលេីឆាកតែមួយទៀត ហ្វេនៗបងពិសី បងកញ្ញា បងភា ដឹងតែញញឹម បិទមាត់អត់ជិតហេីយ ពេលឃេីញរូបទាំងអស់នេះ ទោះបីជា នៅផលិតកម្មខុសគ្នាក៏ពិត តែការស្រឡាញ់ រាប់អានចំពោះគ្នា នៅតែមាន។” គួរបញ្ជាក់ផងថា ការប្រគុំតន្រ្តីនេះដែរ ធ្វើឡើង កោះពេជ្រ ក្នុងកម្មវិធី ពិពណ៍ពាណិជ្ជកម្មថៃ ដោយបានចាប់ផ្ដើមតាំងពីម៉ោង 6ល្ងាចមិញនេះ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing