បុរសម្នាក់ខឹងទប់ចិត្ដមិនបាន ក៏បានចេញមុខ និយាយទាក់ទងទៅផលិតករខ្មែរមួយចំនួន ដែលកែលែងឡើង និង ធ្វើអោយកុនខ្មែរ មិនអាចទៅមុខបាន ព្រោះតែ…

តាមរយៈគេហទំព័រ ហ្វេស ប៊ុក ឈ្មោះថា Stephen Row ខឹងទប់ចិត្ដមិនបាន លោកក៏បានធ្វើការលើក ចំពោះរឿងកុនខ្មែរមិនរីកចំរើន ព្រោះដោយសារតែផលិតករខ្មែរមួយចំនួន ដែលរូបលោក បានសរសេររៀបរាប់ថា៖”នាំក្តៅទាំងព្រឹកហ្មង! ខ្ញុំថាចង់ចៀសអោយផុតពីការសរសេរ Review ពីកុនខ្មែរ ព្រោះវាគ្មានចំនេញ សាច់មិនបានស៊ីយកឆ្អឹងព្យួរក នាំតែជម្លោះ! មិនស្រួលៗនាំទ័ពម៉ោជេរឯងព្រាត!
តែពេលនេះត្រូវតែនិយាយ ព្រោះបើខ្ញុំមិននិយាយមិនដឹងនរណានិយាយទេ! ថ្ងៃនេះខ្ញុំមិនវិភាគកុនទេ គឺ Reviews ពីចរឹតផលិតករខ្មែរតែម្តង!

តែមុននឹងអានសូមចាំក្នុងចិត្តថា ខាងក្រោមនេះគឺនិយាយតែពីកត្តា #ផលិតករ មួយមុខតែប៉ុណ្ណោះ!
ហើយកុំភ្លេចឃ្លារបស់ខ្ញុំ គឺមានពាក្យថា #មួយចំនួន!តោះកុំអោយវែងឆ្ងាយ យើងចូលដល់សាច់រឿង! ចរឹតរបស់ #ផលិតករខ្មែរមួយចំនួន ដែលកែលែងឡើង និង ធ្វើអោយកុនខ្មែរ មិនអាចទៅមុខបាន មាន កត្តា៤យ៉ាង៖

1. #អំនួត (ណេកាឆេចាឡាកា)
អត់ចេះធ្វើចេះជាកត្តាចំបង! មិនខ្វះទេផលិតករដែលចេះគ្មានសាលា តែលោកផលិតល្អ! តែណាស់តែផលិតកាន់ឬស្សីរំលងសមុទ្រ! ហ៊ុំព័ទ្ធដោយពួកអាចក់អាចែម ស្រែកថា ហក់ទៅបងៗៗៗ! ផលិតហើយ សរសើរថា ល្អមើលណាស់បងអើយ! តាំងពីកើតម៉ោមានតែកុនបងល្អមើលជាងគេលើលោក។

រួចតាំងអួតថា មហាជនលាន់មាត់សរសើរគ្រប់គ្នា!
តែការពិតមានតែ ពីរបីនាក់ហ្នឹងហើយ មុខដែលៗ និយាយពីខំអើយខំទៅខំមិនដល់ Trailer ថា សើចចុកពោះ ល្អមើលណាស់! អ្នកគេចេះមើលគេមិនមាត់ ទុកមាត់ស៊ីមាន់ ឬ ទុកមុខរាប់អានគ្នា គេបានត្រឹមគិតក្នុងចិត្ត ញញឹមដោយសុទិដ្ឋិនិយមថា #គង់មានថ្ងៃស្រីដឹងខ្លួន។

2. #គិតថាខ្លួនឯងអ្នកមាន ខ្វះតែតិចទេជិតទាន់ហូលីវូដហើយ! អត់ផលិតតាមធនធានទេ! ផលិតកុនបែបហក់លោត! ដឹងថាឈុតហ្នឹងវាទៅមិនកើត Visual effect វាមិនខ្មេះ មិនសាណំទេ ក៏ខំម៉េស? ម៉េចមិនកែសម្រួល Plotline ធ្វើតាមលទ្ធភាព? និយាយពី ការកាត់តខ្មោចខ្ពើម!

3. #ផលិតករមហាញ៉ិញ ប៉ះមិនបានទេ! អត់ទទួលយកការរិះគន់ស្ថាបនាទេ! អ្នករិះគន់ថាអត់ល្អមើល គឺ អាពួកឆ្កែអស់ហ្នឹងអត់ចេះមើលរឿងទេ! គេថាល្អមើលគ្រប់គ្នាថាកុនគេល្អមើល ពួករិះគន់សុទ្ធពួកជាន់ពន្លិច ចេះផលិតកុននៅម៉ោរិះគន់ហ្នឹង? រកប្តឹងអ្នករិះគន់ អត់អ្នកមើលក្នុងរោងកុន បន្ទោសខាងរោង ម៉ោពីអត់ដាក់ម៉ោងមាស។

ដល់អស់ជម្រើស ម៉ោបន្ទោសក្រសួងអនុញ្ញាតអោយកុនបរទេសហូរចូលច្រើនម៉េស? ហើយបន្ទោសអស់ចិត្តមកបន្ទោស អ្នកមើលម្តង សុទ្ធតាអួតថាខ្មែរស្រលាញ់ខ្មែរ!ខ្មែរអត់គាំទ្រកុនខ្មែរទេ គាំទ្រអាវែងជ័រ កុនខ្លួនឯងអ្នកមើលថប់ខ្យល់ចង់សសៃប្រសាទ អត់គិតទេ អត់ចេះខុសហ្មងហ្អស? មើលកុនហ្វ្រីប្រេងខ្យល់អីទៅគ្រាន់ចង់មើលខ្លះ។ ដំណាក់កាលផ្តាច់ព្រ័ទ្ធតឹកចុងក្រោយ គឺថាអស់ជម្រើស គឺ ខ្ញុំបាទព្រះករុណាខ្ញុំសូមលើកម្រាមដៃដប់ក្រោមអញ្ជលី សំពះសុំអោយបងប្អូនទៅមើលកុនខ្ញុំផងណាបងប្អូនណា! អៃយ៉ូយ! លោកអើយលោក អាត្មានិយម។

4. #ប្រម៉ូតម៉ែអាប្រម៉ូត អត់ខំផលិតអោយល្អ យកពេលលើ script អោយល្អ ដឹកនាំអោយល្អទេ តែទៅខំអាផ្សាយនោះវិញ! ប្រម៉ូតនោះប្រម៉ូត ពត៌មានជិតមួយរយពត៌មានសរសេរសុទ្ធតែល្អមើលក្រៃលែង ភ្ញាក់ផ្អើលមួយហល មិននឹកស្មានសោះថា.. អ្នកមើលលាន់មាត់សរសើរមិនដាច់ពីមាត់ក្រោយពេល ដល់អ្នកមើលមែន មើលហើយចង់ក្អួតឈាម ចាញ់បោកម្តងហើយ ម្តងទៀត ម្តងហើយម្តងទៀតៗ។

ចេញពីរោងកុន មួយៗសក់ក្បាលឡើងកន្ទ្រីងកន្ទ្រើង កាន់បំពង់ហឺតដើរវេរពេញផ្លូវអស់ហើយ សំខាន់មើលកុនឈ្នះគ្រឿងអលង្ការ យានយន្តទៀត លោកអើយលោក ហូលីវូដសុំខ្មាស សូមនិយាយថា មើល Annabelle, Conjuring គេអត់ប្រម៉ូតផង ម៉េចគេភ្លុកទឹកភ្លូកដីទៅមើលច្រើនម៉េស លុយគេច្រើនទុនរាប់លាន យើងទុនតិចធ្វើតាមលទ្ធភាព ស្រែកញ៉ិញតបដាក់យើងវិញឡូវហ្នឹង។

ចុះបើទុនតិចម៉េចមិនផលិតតាមទុនតិចទៅផលិតតាមបទដ្ឋាន Bill Gate Vision វិញខ្ញុំវាឆ្ងល់ ជាចុងក្រោយអត្ថបទខាងលើខ្ញុំសម្តៅលើផលិតករមួយចំនួនតូចតែប៉ុណ្ណោះ! សូមបងៗកុំចាប់ទោសអូសដំណើរ ប្រហែលគេអត់ហ៊ាននិយាយ មិនប្រាកដថាគេមិនបានគិតពីបងបែបនោះឡើយ ចាំមើលកុនអាអ្នកនិយាយវាផលិតបានល្អប៉ុណ្ណាមែន?

បាទ លើលោកនេះ No one is perfect ដំរីជើងបួនគង់មានភ្លាត់ ចាស់ទូន្មានមិនខុសនោះឡើយ ចូលច្បាំងចៀសមិនផុតពី ដាច់ដៃដាច់ជើង ឬ បើសំណាងអ្នកច្បាំងខ្លាំង អាចត្រឹម របួស តែសំខាន់គឺ នៅរស់ ហើយអ្វីដែលខ្ញុំនិយាយគឺ ចេតនាចង់ឃើញកុនខ្មែររស់ ប្អូនហ៊ាននិយាយថា អនាគតកាល ណៃឆាកជិវិត ខ្ញុំនឹងចៀសមិនផុតពីកំហុសនោះឡើយ។

តែប្អូននឹងព្យាយាមអោយអស់ពីលទ្ធភាព ហើយ ចៀសអោយផុតពីចំនុចទាំង៤របស់ពួកបង និង ស្វាគមន៍២៤ម៉ោង រាល់ចំនុចកំហុសឆ្គងដែលរៀមច្បងទាំងអស់គ្នាចាប់កំហុសបាន មិនថាបច្ចេកទេស កំហុសមុខជំនាញ ឬ Attitude ខ្ញុំនឹងស្តាប់ និង Note ទុក យកពាក្យណែនាំជាមេរៀន យកកំហុសកែវាអោយក្លាយជាបទពិសោធន៍ អភិវឌ្ឍស្នាដៃបន្តបន្ទាប់របស់ខ្លួនឯងដើម្បីវិស័យភាពយន្តយើង
ជាពិសេសចៀសអោយផុតពីពាក្យថា #អាត្មានិយម ដែលបងៗមួយចំនួនកំពុងតែប្រើ គួរពុំគួរ ឬ ពាក្យពេចន៍លើសលស់សូមមេត្តាការខន្តីពីមិត្តអ្នកអាន”៕

For More Videos Amazing