មិនបាច់ទៅណាឆ្ងាយទេ កោះរ៉ុងយើងហ្នឹង!!! បុរសម្នាក់បានស្នើរសុំអោយជួយថែរក្សាទាំងអស់គ្នា ដោយគាត់បាននិយាយថា…(មានវីដេអូ)

មួយរយៈពេលចុងក្រោយនេះ យើងសង្កេតឃើញថាមហាជន និងប្រិយមិត្ដជាច្រើនក្នុងបណ្ដាញ សង្គម ហ្វេស ប៊ុក មានការចាប់អារម្មណ៏ជាខ្លាំងទៅលើរឿងអ្នកនេសាទ និងភ្ញៀវទេសចរណ៍ ដែលបានមកកម្សាន្ដលេង នៅប្រទេសកម្ពុជា ក្នុងដែនសមុទ្រកោះរ៉ុងយើង ហើយបានប្រទះឃើញប្រភេទត្រីបាឡែកដ៏កម្រមួយក្បាល ដែលភាគច្រើនសុទ្ធតែជាត្រីស្លូត។

ចំពោះត្រីបាឡែន១ក្បាលនេះ ក៏ត្រូវបានគេ បង្ហាញអត្ដសញ្ញាណរបស់វាមានឈ្មោះថា ជាភាសាបច្ចេកទេស ត្រីបាណន់គីង្គក់ ឬជាភាសាអង់គ្លេសថា Whale Shark (អម្បូរ Rhincodontidae) ក្រោយការបង្ហាញខ្លួនរបស់ត្រីបាឡែនមួយក្បាលនេះ ភ្ញៀវបរទេស ដែលទៅកម្សាន្ដនៅតំបន់នោះក៏បានផ្ដិតរូប ហើយក៏បានចែកចាយពេញបណ្ដាញ សង្គម ហ្វេស ប៊ុក ធ្វើអោយមានការចាប់អារម្មណ៍ និងបង្ហាញពីក្ដីរំភើបរីករាយយ៉ាងខ្លាំង ចំពោះវត្ដមានរបស់វា ក្នុងដែនសមុទ្រកម្ពុជា។

ដោយឡែក តាមរយៈគេហទំព័រ ហ្វេស ប៊ុក ឈ្មោះថា Samada Muyបានសរសេរលើគេហទំព័រ ហ្វេស ប៊ុករបស់ខ្លួន កាលពីម្សិលមិញពាក់ព័ន្ធលើរឿង ស្នើរសុំអោយបងប្អូនទាំងអស់គ្នាជួយអភិរក្ស និងការពារត្រីបាឡែនមួយប្រភេទនេះ ដោយគាត់បានសរសេររៀបរាប់ថា៖”នៅឆ្នេរសារាសេន, កោះរុងសន្លឹមយើងនេះទេបាទ មិនបាច់ទៅដល់ស្រុកគេណានៃទេ។

ដូចច្នេះមាន ស្រាប់ៗអញ្ចឹងហើយ សូបបងប្អូន យើងជួយអភិរថែរក្សានឹងចុូល រួមការពារទាំងអស់គ្នា ដូចនេះសូមបងប្អូនយើងដែលនៅ កោះរុងសន្លឹមកុំប៉ះពាល់ ដើម្បីទុក្ខជាសម្បត្តិទេសចរណ៍ដែលកម្ររកបាន ជាចុងក្រោយនេះ សូមបងប្អូនយើងបើសិនជា អាចយើងកុំប្រើប្រភេទ អូប័រដែលនឹងអាចជួបគ្រោះថ្នាក់ដល់សត្វ យើងអាចប្រើជាប្រភេទទូកអ៊ុំ ឬ ទូកគួរកុំទៅបើកជិតវាពេក”៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing