សូមជួយស៊ែរបន្តផង! លោកខេមរៈ សិរីមន្ត បានអំពាវនាវ អោយបងប្អូនខ្មែរយើងទាំងអស់ មេត្តាប្រយ័ត្ន……(មានវីដេអូ)

នៅថ្ងៃនេះដែរ​ កំពូលតារាចម្រៀង​ ខេមរៈ​ សិរីមន្ត​ បានធ្វេី​សន្និសិទ​សារព័ត៌មាន​មួយ​ និយាយ​អំពី​មូល​ហេតុ​ដែល​បង្កឲ្យប្អូនស្រីរបស់លោក​ កញ្ញា​ ខេមរៈ​ ស្រីពៅ​ បានធ្លាក់ខ្លួន​ឈឺធ្ងន់​ធ្ងរ​ រហូត​ដល់​ទទួល​មរណៈ​ភាព​ កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មករា​ ឆ្នាំ​២០១៩​ នៅមន្ទីរពេទ្យ​ប្រទេស​ឥណ្ឌា​ ក្រោយ​ពី​ចេញ​ទៅ​ព្យាបាល​អស់​រយៈពេល​ ២ខែ​មកនោះ។

តាមការ​បញ្ជាក់​របស់​កំពូល​តារា​ចម្រៀង​ ខេមរៈ​ សិរីមន្ត​ បាន​ឲ្យដឹង​ថា​ “ដំបូងឡេីយ​ មូលហេតុធ្វើឲ្យ​ស្រីពៅ​ ឈឺធ្ងន់ធ្ងរ​គឺដោយសារតែ​ គ្រូពេទ្យ​ឯកជនខ្មែរមួយ បានវិនិច្ច័យជំងឺ របស់ស្រីពៅខុស ដែលរូបនាងមានជំងឺ រលាកសរសៃឈាម តែបែរជាអោយថ្នាំ សន្លាក់ ប្រើទៅវិញ ក្រោយពីប្រេីអស់រយៈពេល ២ថ្ងៃរួចមក ស្រាប់តែនាងធ្លាក់ខ្លួនឈឺធ្ងន់ ដែលធ្វើអោយខូចគ្រឿងក្នុងអស់តែម្ដង។

បន្ទាប់មក ក្រុមគ្រួសារ​របស់លោក​ ក៏បាន​បញ្ចូន​នាងសង្គ្រោះនៅមន្ទីរពេ្យកាល់ម៉ែត្រ​ អស់រយៈ ១៣ថ្ងៃ ក្រោយ​មក​ ក៏​បន្ត​បញ្ចូន​ទៅកាន់​ មន្ទីរពេទ្យ ប្រទេសថៃ មានឈ្មោះថា សេនលុយ ស្រាប់តែ​ មន្ទីរពេទ្យមួយនេះ ក៏បានវិនិច្ឆ័យជំងឺរបស់ស្រីពៅមិនត្រឹមត្រូវទៀត ដោយធ្វើការប្រើប្រាស់ថ្នាំខុស រហូតធ្វេី​ឲ្យ​ក្រលៀន​ និងគ្រឿងក្នុងរបស់នាង ខូចទាំង​ស្រុង​តែម្តង​។

ភ្លាមៗ​នោះ​ ក្រុម​គ្រួសារ​លោក​ ក៏បានបញ្ចូន ស្រីពៅ ទៅកាន់មន្ទីរពេទ្យថៃ​ មួយកន្លែងទៀត ដោយមន្ទីរពេទ្យនេះ បានស្ដារជួយឲ្យជំងឺ របស់ស្រីពៅមានភាពប្រសើរឡើងវិញ ក្នុងរយៈពេល៣ឆ្នាំនេះ។ ជាចុងក្រោយ​នេះ​ ស្រីពៅ​ ក៏បានចេញ​ដំណេីរ​ទៅកាន់​មន្ទីរពេទ្យប្រទេស ឥណ្ឌា

ដើម្បីធ្វើការដូរក្រលៀន តែជាហេតុអកុសលនៅទីនោះ​ ដោយសារតែ អាកាសធាតុមានភាពត្រជាក់ជាខ្លាំង ទេីបធ្វើឲ្យនាងមានជំងឺផ្ដាស់សាយ បូករួម សួត​ និងក្រលៀនរបស់នាង​ ទេីបមិនអាចទ្រទ្រង់បាន​ រហូត​ទទួល​មរណភាព​ដោយមាន​ភាព​សោកស្ដាយ​ជាខ្លាំង​បែបនេះ​។

ជាមួយនិងគ្នានេះដែរ តារាចម្រៀង លោក ខេមរៈ សិរីមន្ដ ក៏បានធ្វើការអំពាវនាវ និងផ្ដាំផ្ញើរទៅដល់មហាជនទូទៅ ដោយមើលប្អូនខ្ញុំជាគំរូ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើឈឺល្មមៗ មើលថែខ្លួនឯងល្អជាង ដោយកុំប្រើប្រាស់ថ្នាំ ព្រោះខ្លាចការត្រួតពិនិព្យ និងវិនិច្ច័យរោគមិនមានភាពត្រឹមត្រូវ ឬក៏អាចទៅរកគ្រូពេទ្យ ដែលជំនាញ​និងមានវិជ្ជាជីវៈច្បាស់លាស់។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing