ពិធីសែនចូលឆ្នាំចិន ឆ្នាំកុរ 2019នេះ សែនបែបណាធ្វើអោយហេងៗ​ ទាំងអស់គ្នា….

បងប្អូន​ប្រិយមិត្តមួយចំនួន​ប្រាកដ​ជា​ចង់​ដឹង​អំពី​របៀប​សែនចូលឆ្នាំចិន ឆ្នាំកុរ 2019នេះ តេីសែន​របៀប​យ៉ាង​ម៉េច​ទៅ​ ទេីប​ទទួលបាននូវ​លាភ​សំណាង​ហូរចូល​ និងមិនមានការឆុង​ធ្វើ​ឲ្យ​ប៉ះពាល់ទៅដល់​ រាសី​ថ្ងៃខែ​ឆ្នាំ​របស់​ខ្លួន​ ខាងក្រោម​នេះ​ គឺជា​របៀប​សែន​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​មួយ​ចំនួន​ ដែលមាន​លក្ខណៈ​បែប​វិទ្យាសាស្ត្រ​៖

* ថ្ងៃល្អ​​ ម៉ោងល្អ​ សំរាប់សែនគឺ ថ្ងៃទី4​ ខែ2 ឆ្នាំ2019 ម៉ោងល្អ​​ សំរាប់សែន​ ចាប់ពីម៉ោង 7:30-11:00ព្រឹក ហេងសំរាប់ផ្ទះ​ បែរទិសខាងជើង និងពេលរសៀល​ ចាប់ពីម៉ោង 15:00-17:00។ ចំណែកផ្ទះ​ បែរមុខទិសផ្សេងៗ​ អាចសែនម៉ោងនេះបាន​ ដោយមិនខ្លាចសំលេងឆុង។
* សែនថ្ងៃទី5 ម៉ោង 9:30-11:00(ហេងខ្លាំងសំរាប់ផ្ទះបែរត្បូង) ចំណែកផ្ទះ​ បែរទិសផ្សេង​ ក៏ល្អដែរ តែត្បូងល្អជាងគេ ។

* សែនថ្ងៃទី6 ម៉ោង 9:30-11:00(ហេងខ្លាំងសំរាប់ផ្ទះបែរមុខទៅត្បូង) ថ្ងៃសែនល្អ​ ខាងលើ​ សែនបានគ្រប់ផ្ទះ​ ដែលបែរទិសឆុង​ក៏សែនបានដែរ ដោយមិនខ្លាចឆុង ទោះលឺសំលេងដុតផាវ​ ក៏មិនឆុងដែរ។ ឆ្នាំនេះធាតុទឹក ឆុងធាតុភ្លើង ថ្ងៃសែនក៏ធាតុទឹក​ មកព្រមជាមួយធាតុមាស ដូច្នេះកំរាលក្រាល​ សំរាប់សែន ហាមយកពណ៍ក្រហម​ មកក្រាល។​

កំរាលតុ រឺកំរាលផ្សេងៗ​ សំរាប់សែន ត្រូវយកពណ៍ធាតុទឹក (ពណ៍ខៀវ,ទឹកប៊ិច,រឺផ្ទៃមេឃ) រឺក៏ពណ៍ធាតុដី​ ក៏បាន (ពណ៍លឿង ពណ៍ស្ក ពណ៍ឥដ្ឋ រឺពណ៍កាហ្វេ) ព្រោះឆ្នាំនេះ​ឆ្នាំកុរធាតុទឹក មកព្រមជាមួយ​ ធាតុដីយិន។ ផ្កាសែន ប្រើផ្កាពណ៍លឿង និងអគីដេ​ ពណ៍ស្វាយ ថូផ្​កាពណ៍ធាតុទឹក រឺធាតុដី (ខៀវ, ទឹកប៊ិច, ផ្ទៃមេឃ, លឿង , ពណ៍ស្ក, ពណ៍ឥដ្ឋ, ពណ៍ពងមាន់)»។

For More Videos Amazing