មិននឹកស្មានថា​ កំពូលតារាចម្រៀង​ ខេមរៈ​ សិរីមន្ត​ ក្នុង​ ១ខែ​ រកចំណូល​ពីការច្រៀង​ដល់ទៅ​ចំនួន​…

បងប្អូន​ប្រិយមិត្ត​ប្រាកដ​ជា​ធ្លាប់​បាន​ទទួល​ជ្រាប​រួចមកហេីយ​ អំពី​ដំណឹង​មរណភាព​របស់​តារា​ចម្រៀង​ ខេមរៈ​ ស្រីពៅ​ កាលពី​ថ្ងៃទី​២៥​ ខែ​មករា​ ឆ្នាំ​២០១៩កន្លងទៅ​នេះ​ ដែល​ធ្វើ​ឲ្យ​កំពូល​តារា​ចម្រៀង​ ខេមរៈ​ សិរីមន្ត​ ដែល​ត្រូវ​ជា​បងប្រុស​បង្កើត​ បានទទួល​នូវ​ភាព​ក្តុកក្តួល​ជាខ្លាំង​ និង​បាន​ធ្វើការ​កាន់ទុក្ខ​មិនទទួល​ការ​ច្រៀង​ ក្នុង​​កម្មវិធី​ផ្សេង​ៗ​​ ដោយ​លោក​បាន​រៀបរាប់​ថា៖

«ខ្ញុំបាទ​ ខេមរៈ សិរីមន្ត​ សូមប្រកាសធ្វើការកាន់ទុក្ខ​ ប្អូនស្រីចំនួន​ 100ថ្ងៃ​ នឹងមិនទទួល​ ការច្រៀងរ ឬសំដែងឡើយ​ហើយសូមអគុណដល់​ ក្រុមហ៊ុនទាំងអស់​ ដែលបានយោគយល់​ ដល់រូបបាទ​ ដែលកំពុងតែមានទុក្ខក្រៀមក្រំជាទំងន់​ ដោយលុបចោលខនស៊ត​ ហើយមិនមានការសងការខូចខាតឡើយ​ សូមអរគុណ»។

ដោយ​ឡែក​ កំពូលតារាចម្រៀង​ ខេមរៈ​ សិរីមន្ត​ ក្រោយពីបានមាន​ការ​ខកខាន​ និង​លុបចោល​រាល់កម្ម​វិធី​ទាំង​ឡាយ​ ដែលបានមា​នការ​គ្រោងទុក​ មុនថ្ងៃដែលបានជួបរឿងបែបនេះ​ ធ្វើ​ឲ្យ​លោក​ ត្រូវ​សង​រាល់ប្រាក់ក្នុង​កម្មវិធី​ប្រគំតន្ត្រី​ដែលទទួលបានលុយ​កក់នោះ​ មានចំនួន​ប្រមាណ​ជា​ ១មុឺនដុល្លា​ ដល់​២មុឺន​ដុល្លា​ឯណោះ​។

ជាមួយគ្នា​នេះដែរ​ ចំពោះ​ចំណូល​ដែល​កំពូល​តារា​ចម្រៀង​ ខេមរៈ​ សិរីមន្ត​ រកបាន​ក្នុង​១កម្មវិធី​ គឺ​មិនក្រោម​ ៣ពាន់ដុល្លារ​នោះទេ​ ហេីយក្នុង​ ១ខែ​ លោកអាចមាន​កម្មវិធី​ប្រគំតន្ត្រី​ផ្សេងៗ​ដល់​ទៅ​ ២០​កម្មវិធី​ ដូច្នេះ​ ក្នុង​ ១ខែ​ កំពូលតារាចម្រៀង​ ខេមរៈ​ សិរីមន្ត​ អាចរកចំណូលបានដល់ទៅ​ ៥មុឺនដុល្លា​ឯណោះ​ ។

For More Videos Amazing