ខ្លួនជាប្រុសបែរជាជេម៉្រាយមនុស្សស្រីអាក្រក់ម្លេះ! ជេរម៉ែគេ ដៀលគេ ចោទគេជាស្រីលក់ខ្លួន….

បងប្អូន​ប្រិយមិត្ត​មួយ​ចំនួន​ បាន​ស្គាល់រួចមកហេីយ​ ចំពោះ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Ven Veasna ដែលកាល​ពី​កន្លង​ទៅ​នេះ​ លោកបាន​ចេញមុខ​ជួយទៅដល់​ក្មេង​ស្រី​ ចេះ​លេីស​ពី​ ១០ភាសា​ ដេីម្បី​ប្រកាស​ស្វែងរកជំនួយជួយដល់​ប្អូនស្រី​ និង​ថែម​ទាំង​បាន​ទៅ​ទទួលយក​ប្អូន​ស្រី​ ដល់​ខេត្ត​សៀមរាប​ទៀត​ផង​។

ដោយ​ឡែក​ ស្រាប់តែ​ថ្មីៗ​នេះ​ ក៏មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ ក្រោយពី​គណនី​ហ្វេសបុក​ឈ្មោះ​ Ven Veasna នេះ​ បានជេ​ប្រមាថ​ទៅ​កាន់​នារី​ស្រស់​ស្អាត​យ៉ាង​កប់ៗមាត់​តែម្តង​ ក្រោយ​មក​ នារី​ម្នាក់នោះ​ក៏យករឿង​នេះ​ មកបង្ហោះ​តាមរយៈ​គណនី​ហ្វេសបុក​របស់​ខ្លួន​ឈ្មោះ​ Soda Vin និង​បាន​រៀបរាប់​ថា​៖

«គួរផ្ដេីមថាម៉េចល្អទៅ ខ្លួនជាប្រុស បែរជាជេម្រាយ​មនុស្សស្រីអាក្រក់ម្លេះ ផុសវាយប្រហារគេបាន តាំងខ្លួនជាអ្នកសង្គម ដល់ពេលគេ Comment ការពិត ចូលមកតបតគេអត់ស្រួលបួលទេ ជេរម៉ែគេ ដៀលគេ ចោទគេជាស្រីលក់ខ្លួន ដៀលគេដល់ពូជ ហេីយចោទថា​ គេជេរមុនទៀតប្រ៉ូនេះ។

ដាក់បណ្ដាសា​ អោយក្រុមគ្រួសាគេ​ ឡានកិនស្លាប់​ ទាំងពូជអីណា​ ធ្វេីដូចខ្លួនឯងនឹង​ អត់ចេះចេញក្រៅភពមែន? ប្រយ័ត្នចំខ្លួនឯងវិញ ការងារសង្គមល្អដែរ តែជេរម៉ែស្រី ដូចសុីបាយចឹងប្រុសថោក។ អូសមេីលលេងៗបាន គាត់លុប Comment នឹងអស់ហេីយ លុបធ្វេីអី ក្រែងថាខ្លួនឯងត្រូវហី?

ខ្លួនជាប្រុស ចារឹកចោលម្សៀត ខុសត្រូវអីប្រើពាក្យត្រឹមត្រូវមក ខ្ញុំទទួលយក តែកុំជេប្រមាថមើលងាយ ដល់ម៉ែឪ ក្រុមគ្រួសាខ្ញុំអី ពួកគាត់មិនបានទៅធ្វើស្អីនាក់ឯងទេ ទោះបីខ្ញុំនិយាយឌឺដងលោកមែន តែខ្ញុំមិនបានជេប្រមាថ ដល់ឪពុកម្ដាយលោកឯងទេ។ សូមបងប្អូនជួយ ស៊ែរ អោយបានឃើញផងពីចារឹកមនុស្សប្រុស​ ចោលម្សៀតនេះផង»។

For More Videos Amazing