ដួង វីរៈសិទ្ធ មានអារម្មណ៍រំភើប​រីករាយយ៉ាងខ្លាំង នៅពេលជួបឧត្ដមភរិយារបស់ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត នឹងនាំយកថវិកាចំនួន…

តារាចម្រៀងវ័យក្មេង សម្លេងផ្អែម ប្រចាំផលិតកម្មរស្មីហង្សមាស លោក ដួង វីរៈសិទ្ធ ដែលមហាជនជាច្រើន តែងតែសរសើរពីសម្លេងរបស់លោកជារឿយៗនេះ ជាក់ស្តែងកាលពីថ្ងៃរសៀលមុននេះ តាមរយៈគេហទំព័រ ហ្វេស ប៊ុកផេករបស់លោក បានរៀបរាប់ពីអារម្មណ៍រំភើប​រីករាយ នៅពេលដែលរូបលោកផ្ទាល់ បានចុះទៅជួប ឧត្ដមភរិយារបស់ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដោយលោកបានរៀបរាប់ថា៖

“ខ្ញុំពិតជាមានក្តីរំភើបរីករាយខ្លាំងណាស់ដែលបានជួបលោកយាយដែលជា ឧត្ដមភរិយារបស់(អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត )ដូចក្តីបំណង ទោះភ្នំពេញ ដីឆ្ងាយពីខេត្តស្ទឹងត្រែងតែទឹកចិត្ត និងការដឹងគុណរបស់ ចៅគឺនៅជិតបង្កើយ។ ខ្ញុំបានពាំនាំ យកកាដូបន្តិចបន្តួច ទៅតាមលទ្ធភាព ចំនួន

ទឹកប្រាក់២,០០០,០០០៛ ដែលជា សណ្ដានចិត្តរបស់ចៅ ដោយក្ដីស្រលាញ់ និងគោរព ចំពោះលោកយាយ និងក្រុមគ្រួសារនិងជាការដឹងគុណ សម្រាប់រាល់បទចម្រៀង ដែលចៅបានច្រៀង….ហើយចៅនិងព្យាយាម ជួយលោកយាយបន្ថែមទៀត ទៅថ្ងៃមុខទៅតាម លទ្ធភាពដែលចៅមាន…

ហើយចៅ នឹងប្រឹងប្រែងនិពន្ធនឹង ថែររក្សារចម្រៀង បែបខ្មែរយើងអោយ បានល្អនឹងដើម្បី បន្សល់ទុកសម្រាប់ កូនខ្មែរជំនាន់ក្រោយៗទៀតសូមអរគុណ…..
#រូបភាពកាលពី ថ្ងៃទី​២៦​ ខែមករា​ ឆ្នាំ២០១៩ ដួង វីរៈសិទ្ធ។”

For More Videos Amazing