គួរឲ្យ​កោតសរសើរ​ណាស់​! ទិដ្ឋភាព​អ្នក​ឧកញ៉ា​ ហុង​ ពីវ​ រួមជាមួយ​គ្រួសារ​ បានចុះ​ទៅ​បរិច្ចាគ​ថវិកា​ដល់​មន្ទីរពេទ្រ​គន្ធបុប្ផា​ ហេីយអ្នក​ឧកញ៉ា​ បានពោលពាក្យ​ស្លោកថា…(មានវីដេអូ​)

អ្នកឧកញ៉ា ហុង ពីវ ត្រូវជាអគ្គនាយក ក្រុមហ៊ុន ពិភពថ្មីគ្រុប ដែលត្រូវបាន មហាជនទូទៅ ស្គាល់គ្រប់ៗគ្នា ពីទឹកចិត្ដដ៏ល្អរបស់អ្នកឧកញ៉ា ដែលតែងតែមានចិត្តសប្បុរស បានបន្ដឧបត្ថម្ភ ថវិកាផ្ទាល់ខ្លួន ដ៏ច្រើនលើសលប់ រហូតដល់ ២,១៨៨,៨៨៨ដុល្លារអាមេរិក ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បី ជួយសង្គ្រោះជីវិត កុមារនៅកម្ពុជា សម្រាប់ឆ្នាំថ្មី២០១៩នេះ។

ការបរិច្ចាកថវិកាទាំងអស់នេះ របស់អ្នកឧកញ៉ា ហុង ពីវ ត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ដោយអ្នកឧកញ៉ា ហុង ពីវ បានអញ្ជើញទៅ ប្រគល់ជូនថវិកាទាំងនោះ ផ្ទាល់ដៃដល់ប្រធាន មន្ទីរពេទ្យគន្ធបុប្ជា ដើម្បីជួយសង្គ្រោះជីវិត កុមារនៅកម្ពុជា នៅឯមន្ទីរពេទ្យ គន្ធបុប្ផាផ្ទាល់តែម្ដង។

ចំពោះការឧបត្ថម្ភនេះដែល គឺជាលើកទី៤ហើយ ដែលអ្នកឧកញ៉ា ហុង ពីវ និងក្រុមគ្រួសារ និងកូនជាទីស្រលាញ់ បានបរិច្ចាគថវិកាដ៏ច្រើនជាងគេបំផុត នៅកម្ពុជា ចំពោះអំពើមនុស្សធម៌ ដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយកាលពីកំឡុងឆ្នាំ ២០១៦ លោកឧកញ៉ា បានឧបត្ថម្ភ ១លានដុល្លារ ឆ្នាំ ២០១៧ ឧបត្ថម្ភ ២លានដុល្លារ ឆ្នាំ ២០១៨ ២,១៦៨,៨៨៨ដុល្លារ ឯលើកចុងក្រោយនេះក្នុង ឆ្នាំ២០១៩២,១៨៨,៨៨៨ដុល្លារអាមេរិក។

ក្រោយពីបរិច្ចាកនេះ បានប៉ុន្មានថ្ងៃ តាមរយៈគេហទំព័រផេក របស់ អ្នកឧកញ៉ា ហុង ពីវ ក៏បានបង្ហោះវីដេអូ ចំពោះទិដ្ឋភាពទាំងស្រុងក្នុងការអញ្ជើញ ប្រគល់ជូនថវិកាទាំងនោះ ផ្ទាល់ដៃដល់ប្រធាន មន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងពេលនោះដែរ យើងឃើញ កូនស្រីសំណព្ធចិត្ដរបស់អ្នកឧកញ៉ា នោះគឺ អូន Ruby បានបង្ហាញភាពស្និតស្នាលយ៉ាងខ្លាំង ជាមួយកុមារដទៃទៀត។ ជាចុងក្រោយអ្នកឧកញ៉ា ក៏បានបង្ហាញពាក្យស្លោកថា៖”ក្នុងនាមជាមនុស្សជាតិ មានធនធានតិច ឬច្រើន ត្រូវមានបេះដូងមនុស្សធម៌”៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing