ក្រោយ​ពី​ លោក​ សុវណ្ណ​ រិទ្ធី​ បានធ្វើការ​សុំទោស​ ដល់​កញ្ញា​ ទេព​បូព្រឹក្ស​ រួចមក​ ចំពោះ​ពាក្យ​សម្ដី​ភាន់ច្រលំ​នោះ​ ពេលនេះ​កញ្ញា​ ទេព​ បូព្រឹក្ស​ បានឆ្លេីយតប​វិញថា…

កាលពី​ម្សិលមិញ​នេះ ពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ របស់ កញ្ញា ខេមរៈ ស្រីពៅ ក៏បានចប់សព្វគ្រប់ហើយ​ ដែលមានការចូលរួម​យ៉ាង​ច្រើន​ពី​ភ្ញៀវ​កិត្តិយស​ និង​សិល្បៈករល្បី​ៗ និមហាជនមួយចំនួនធំ​ ដេីម្បី​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​គ្រួសារ​សព​ ដែលបានបាត់បង់​សមាជិក​ក្រុម​គ្រួសារ​ទាំង​មាន​អាយុ​វ័យក្មេង​បែបនេះ​។

ក្នុងពិធី​បុណ្យ​នេះដែរ ក៏មានការចូលរួម​ពី បណ្តា​ល​អ្នក​សារព័ត៌មាន​ជាច្រើនគ្រប់ស្ថាប័ន​ ដេីម្បី​ធ្វើ​សេចក្ដី​រាយការណ៍​ ក៏ដូចជាផ្តិត​នៅរូបភាព​ និង​ទិដ្ឋភាព​ ក្នុងពិធីបុណ្យនេះ ជូនដល់​មហាជន​ទូទៅ បាន​ទស្សនា​ ជាមួយគ្នា​នេះដែរ​ លោក​ សុវណ្ណ​ រិទ្ធី​ ក្នុងពេលសំភាស៏ ស្រាប់តែ​មានកំហុស​បន្តិច​បន្តួច និង​មានការ​ភាន់ច្រឡំ​ ខណៈ​ពេល​កំពុង​ Live វីដេអូ​ ដោយ​ច្រលំថា​ នេះគឺជា​ទិដ្ឋភាព​នៃពិធី​បុណ្យ​របស់​កញ្ញា​ ទេព បូព្រឹក្ស​ ទៅវិញ​។

ក្រោយមក លោកក៏បានបង្ហោះសារសុំទោស ទៅដល់កញ្ញា ទេព បូព្រឹក្ស ចំពោះកំហុស និងមានការភាន់ច្រឡំ តាមរយៈគេហទំព័រហ្វេស ប៊ុករបស់លោកដោយមានខ្លឹមសារថា៖”ខ្ញុំនឹងពួកគាត់ទាំង២នាក់រាប់អានគ្នាយូរហើយ ! គាត់ទាំង២នាក់គោរពស្រលាញ់ខ្ញុំដូចបងប្រុសអញ្ចឹង ! ថ្ងៃនេះខ្ញុំបាននិយាយខុសដោយកំហុស អចេតនា ខ្ញុំក៏បានសុំទោស

គាត់ទាំង២នាក់ក្នុងការផ្សាយផ្ទាល់រួចហើយ ! តែដោយសារ មួយរយ:ពេលនេះ ពួកគាត់កំពុងផ្ទុះសង្រ្គាមរ៉េបពេញបណ្តាញសង្គម ! ទើបខ្ញុំនិយាយខុសដោយអចេតនាបន្តិច ក៏មានគេយកមកកាត់ បង្ហោះព្រោងព្រាតតែម្តង ! មនុស្សអើយ មនុស្សអង្គុយ ចាំតែចាប់ ចាំតែចាក់គេតែម្តង ! ម្តេចមិនព្រមរកក្តីសុខ អោយខ្លួនឯងខ្លះផងទៅ !?

មុននេះបន្តិច ខ្ញុំបានខលទៅ និយាយជាមួយគាត់ជុំវិញបញ្ហាដែលខ្ញុំ និយាយខុសដោយ អចេតនាក្នុងពិធីបុណ្យគម្រប់ខួប៧ថ្ងៃរបស់កញ្ញាខេមរ: ស្រីពៅ ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ ។ ប្អូនទាំង២នាក់ថា បងកុំខ្វល់អី ខ្ញុំដឹងថាបងនិយាយខុស ដោយអចេតនាទេ ! បងនៅតែ ជាបងប្រុសល្អរបស់ខ្ញុំ ! កុំគិត កុំខ្វល់បង បូព្រឹក្សកំពុងអង្គុយសើចបងពេញផ្ទះរឿងបងនិយាយខុស ដោយអចេតនាមុននេះ។ អរគុណប្អូនទាំង២នាក់ សំរាប់ការរាប់អានបងរហូតមក។

ក្រោយមកកញ្ញា ទេព បូព្រឹក្ស ក៏បានឆ្លើយតបទៅកាន់ លោក សុវណ្ណ​ រិទ្ធី វិញថា៖”មនុស្សម្នាក់ៗ តែងតែមានខុសមានត្រូវសម្រាប់ខ្ញុំសើចធម្មតាបងបង គិតអីសប្បាយសប្បាយណា បង sovann rithy សំរាប់ពួកខ្ញុំគឺគាត់ជាបងប្រុសពួកខ្ញុំចាស។”