ពិតជាត្រេកអរខ្លាំងណាស់! ថ្មីៗនេះក្រុមអ្នកចម្លងទូកទេសចរណ៍មើលសត្វផ្សោត បានប្រទះឃើញ កូនផ្សោតទើបកើតថ្មីមួយក្បាល ដែលជាសត្វដ៏កម្រក្នុងទន្លេមេគង្គ ដែលមានទីតាំងស្ថិតនៅ…

កាលពីប៉ុន្មានថ្ងៃមុននេះ ដោយត្រីបាឡែនមួយក្បាល ត្រូវបានភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ ដែលបានទៅកម្សាន្តនៅឯដែនសមុទ្រ កោះរ៉ុង និងកោះរ៉ុងសន្លឹម ខេត្ដព្រះសីហនុ បានប្រទះឃើញវត្ដមានរបស់វានៅលើ ដែនសមុទ្រប្រទេសកម្ពុជាកាលពី ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩ បង្កអោយមានការចាប់អារម្មណ៏យ៉ាងខ្លាំង។

ដោយឡែក មុននេះបន្ដិច តាមរយៈគេហទំព័រ ហ្វេស ប៊ុករបស់អង្គការ អភិវឌរក្សធនធានធម្មជាតិ មានឈ្មោះថា WWF-Cambodia បានបង្ហោះសារត្រេកអរមួយ ដែលបានជួបប្រទះ កូនផ្សោតមួយក្បាល ដែលជាសត្វដ៏កម្រមួយប្រភេទក្នុងប្រទេសកម្ពុជាយើង។ អង្គការ មួយនេះបានប្រាប់អោយដឹងថា៖ “គួរតែដាក់ឈ្មោះអ្វី ឱ្យកូនផ្សោតទើបកើត ថ្មីមួយនេះ? កូនផ្សោត ទន្លេមេគង្គទើបកើតថ្មីមួយក្បាល ត្រូវបានគេប្រទះឃើញជាលើកដំបូងក្នុងដើមឆ្នាំ២០១៩! តោះ! ជួយដាក់ឈ្មោះ ឱ្យកូនផ្សោតថ្មីរបស់យើង!

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ក្រុមអ្នកចម្លងទូកទេសចរណ៍មើលសត្វផ្សោត បានប្រទះឃើញ កូនផ្សោតទើបកើតថ្មីមួយក្បាលក្នុងអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ហើយបានរាយការណ៍ ជូនលោក ស្រី ស៊ីថា ជាមន្ត្រីប៉ូលីសទេសចរណ៍ ប្រចាំការនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី បន្ទាប់មកលោក ស្រី ស៊ីថា ក៏បានផ្តល់ព័ត៌មានជូនក្រុមការងារ របស់អង្គការ WWF-កម្ពុជា ប្រចាំខេត្តក្រចេះ។

លុះនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្រុមការងារអង្គការ WWF-កម្ពុជា បានចុះទៅពិនិត្យ និងស្វែងរកកូន ផ្សោតទើបកើតថ្មីនោះ ហើយក៏បានប្រទះឃើញ កូនផ្សោតទើបកើតថ្មីនោះ។ បន្ទាប់មក ក្រុមការងារក៏បាន ផ្តិតយករូបថតរបស់កូនផ្សោតដែលទើបកើតថ្មីនោះ និងមេរបស់វា ព្រមទាំងធ្វើការអង្កេតដោយផ្ទាល់។

តាមរយៈការអង្កេត ជាក់ស្តែងបានបង្ហាញថា កូនផ្សោតថ្មីស្ថិតនៅក្នុងក្រុមហ្វូងផ្សោត ធំចំនួនប្រមាណជាប្រាំមួយក្បាល។ កូនផ្សោតទើបកើតថ្មីនេះ បានឆ្លុះបញ្ជាំងពីភាពវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការងារ អភិរក្សសត្វផ្សោតទន្លេមេគង្គ រវាងអង្គការ WWF-កម្ពុជា និងដៃគូអភិរក្សដូចជា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរ ប្រជាសហគមន៍នេសាទ ភ្នាក់ងារទេសចរធម្មជាតិ និងអាជ្ញាធរថ្នាក់ខេត្ត ស្រុកឃុំ និងដៃគូអភិរក្សនានា”៕

For More Videos Amazing