នាយកុយ ចង់ចូលរួមបុណ្យសពស្រីពៅណាស់ តែដោយសារតែលោកជួបគ្រោះថ្នាក់ចរាចរណ៍ដើមិនរួច តែទោះជាយ៉ាងណាលោកនិង….

កាលពី​ថ្ងៃ​ទី​២០​ ខែ​មករា​ ឆ្នាំ​២០១៩​​ លោក​ ជួន​ ជី​ ហៅនាយ​ កុយ​ ដែលជា​កំពូល​តារា​កំប្លែង​ក្នុង​ប្រទេស​កម្ពុជា​ បានជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដោយ​រថយន្ត​របស់លោក​ បានបេីកទៅបុកនឹងដេីមឈេី​ ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ បង្កឲ្យ​រថយន្ត​មានការ​ខូចខាត​យ៉ាង​ដំណំ​ ចំណែកនាយ​ កុយ ជាមួយ​នាយ​ គ្រិន​ ទទួលរងរបួស​ស្រាល​។

មកដល់ពេលនេះ​ កំពូល​តារា​កំប្លែង​នាយ​ កុយ​ កំពុង​តែ​សម្រាក​ព្យាបាល​នៅ​ផ្ទះ​របស់លោក​ ដែលស្ថិតនៅទល់មុខ​មន្ទីរពេទ្យ​ ព្រះ​កុសុមៈ​ ហៅ​មន្ទីរពេទ្យ​លោកសង្ឃ​ ចំណែក​ឯ​អាការៈ​ពេលនេះ​ នាយ​ កុយ​ មិនទាន់អាច​ដេីរបាននៅឡេីយនោះទេ​ ។ ដោយ​ឡែក​ តាម​រយៈ​គណនី​ហ្វេសបុក​លោក​ អុឹម​ ជីវ៉ា​ បានរៀបរាប់​ថា៖

«អាណិតតារាកំប្លែង នាយ កុយ ណាស់ ចង់មកចូលរួមពិធីបុណ្យសព ខេមរៈ ស្រីពៅ ដែរ តែដើរមិនរួច នៅរសៀលម្សិលមិញនេះ ខ្ញុំបាទ អុឹម ជីវ៉ា បាននាំយកនូវថវិការ របស់ លោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌ ពោធិសែនជ័យ ចំនួន ១លានរៀល ទៅជូនតារាកំប្លែងនាយ កុយ នៅគេហដ្ឋានរបស់នាយ នៅទល់មុខពេទ្យ លោកសង្ឃ ។

ក្នុងការចុះសួសុខទុក្ខនេះ នាយ កុយ ក៏បានថ្លែងអំណរគុណដល់លោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌ ពោធិសែនជ័យ ដែលបានយកចិត្តទុក្ខដាក់ ជួយដល់នាយពិសេស លោកអភិបាល តែងតែជួយដល់សិល្បករ សិល្បការនី មានជំងឺ មានទុក្ខលំបាក ស្លាប់ និងក្រីក្រខ្វះខាត ដោយមិនប្រកាន់ថា ល្បីឬមិនល្បីឡើយ គឺអោយតែដឹងដំណឹង គឺលោកអភិបាលជួយជានិច្ច ។

បន្ទាប់ពីថ្លែងអំណរគុណចប់ នាយ កុយ បាននិយាយ ដោយមានការសោកស្តាយ ក្តុកក្តួលថា នាយ កុយ ចង់ចូលរួមបុណ្យសព ស្រីពៅ ណាស់ តែដោយសារតែ លោកជួបគ្រោះថ្នាក់ចរាចរណ៍ ដើរមិនរួច អង្គុយមិនបានយូទេ តែទោះជាយ៉ាងណា​ លោកនឹងសន្យាថា ពេលបុណ្យ​ ៧ថ្ងៃ​ នាយ​ កុយ​ នឹងទៅចូលរួមអោយបាន​ ទោះនៅឈឺម្តេចក្តី​ គឺនាយនឹងទៅចូលរួម​ ដោយមិនចោលឡើយ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា»៕

For More Videos Amazing