កិច្ចសំភាសន៍ កំពូល តារាចម្រៀងលោក ព្រាប សុវត្ថិ ក្នុងពិធីបុណ្យសព ខេមរៈ​ ស្រីពៅ ដោយលោកមានប្រសាន៍ថា….(មានវីដេអូ)

ក្រោយពី​សាកសព​របស់​តារាចម្រៀង​កញ្ញា​ ខេមរៈ​ ស្រីពៅ​ បានដង្ហែរចេញពី​មន្ទីរពេទ្យ​ប្រទេស​ឥណ្ឌា​ មក​កាន់​ប្រទេស​កម្ពុជា​វិញ​ មហាជន​ខ្មែរ​ទូទាំង​ប្រទេស​ បាននាំគ្នាស្កាត់មកជួប​ ក៏ដូចជា​រង់ចាំ​ទទួល​សាកសព​តារាចម្រៀង​ស្រី​ដ៏​ល្បី​រូប​នេះនៅ​ព្រលានយន្តហោះ​ អន្តរជាតិ​ ភ្នំពេញ​​ ទាំង​ដែរអារម្មណ៏ក្រៀមក្រំ​ ក្តុកក្តួល​ និង​រន្ធត់​ចិត្ត​ជាខ្លាំង​។

ក្រោយពី​សាកសព​កញ្ញា​ ខេមរៈ​ ស្រីពៅ​ បាន​មកដល់ភ្លាម​ ក៏ត្រូវបានដឹកដង្ហែរបន្ត​ តាមរយៈឡាន​សាមុយ​ទៅកាន់​គេហដ្ឋាន​កំពូល​តារា​ចម្រៀង​ ខេមរៈ​ សិរីមន្ត​ ដេីម្បី​រៀបចំ​ប្រារព្ធ​ពិធី​បុណ្យ​សព​ ដោយរួមមាន​មហាជន​ជាច្រើន​នៅទីនោះ​ បាននាំគ្នាឈរ​ត្រៀបត្រា​រង់ចាំ​ទាំងអារម្មណ៏​អន្ទះសា​ ដេីម្បី​ទទួលដំណេីរ​នូវការ​មកដល់នេះផងដែរ។

ដោយឡែក​ មកដល់ថ្ងៃ​ទី​២៨​ ខែ​មករា​ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ​ សាកសព​របស់​កញ្ញា​ ខេមរៈ​ ស្រីពៅ​ ក៏ត្រូវបាន​ធ្វើ​ការ​ដង្ហែ​រទៅកាន់​វត្ត​សំរោង​អណ្ដែត​ នឹង​បានធ្វេី​ពិធី​ឈួលភ្លេីង​បូជា​សព​រួចរាល់ផងដែរ​ ដោយមានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ មហាជន​អ្នកគាំទ្រ​ និងតារា​ល្បី​ៗ​ក្នុង​វិថី​សិល្បៈ​ជាច្រើន​ ។

គួរ​បញ្ជាក់​ដែរថា​ កម្មវិធី​បុណ្យ​គំរប់​ខួប​ ៧ថ្ងៃ​ នឹងប្រារព្ធ​ធ្វើ​ឡើង​នៅថ្ងៃពុធ​ ១០រោច​ ខែ​បូស្ស​ ឆ្នាំ​ច​សំរឹទ្ធ​ស័ក​ ព.ស​ ២៥៦២​ ត្រូវ​នឹងថ្ងៃទី៣០​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ០៣រសៀល​ នៅគេហដ្ឋាន​របស់​កំពូល​តារា​ចម្រៀង​​ ខេមរៈ​ សិរីមន្ត​ ដែលស្ថិត​នៅ​ទល់មុខ​ សួនសុបិន្ត​ចំការព្រីង​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing