ញាក់សាច់! ថ្លៃចំណាយលើការព្យាបាល កញ្ញា ខេមរៈ ស្រីពៅ ដែលធ្លាក់ខ្លួនឈឺរយះពេល ៤ឆ្នាំ គឺអស់ទឺកប្រាក់រហូតដល់ទៅ….

កញ្ញាខេមរៈ ស្រីពៅ បានបាត់មុខពីសិល្បះអស់រយះពេល ជាង៤ឆ្នាំមកហើយ ព្រោះតែកញ្ញមានជំងឹប្រចាំកាយ ដោយមិនអាចឡើងច្រៀង និងសម្តែងទៀតបាន។ នៅពេលដែលកញ្ញា ខេមរៈ ស្រីពៅ ធ្លាក់ខ្លួនឈឺ គឺត្រូវបានក្រុមគ្រួសារព្យាយាមលាក់បាំង មិនចង់អោយមហាជនបានដឹង អំពីស្ថានភាពជំងឺរបស់នាងទេ។

កញ្ញាខេមរៈ ស្រីពៅ គឺត្រូវបានបញ្ចូនទៅព្យាបាលនៅប្រទេសថៃ ជាច្រើនឆ្នាំមកហើយ ហើយកញ្ញាក៍បានធូរស្រាលច្រើនផងដែរ ដល់ថ្នាក់កញ្ញាធ្លាប់ បង្ហោះវីដេអូ នឹងចូលប្រលូកក្នុងវិស័យសិល្បះវិញ តែអកុសល រយះពេលបីខែចុងក្រោយនេះ ស្ថានភាពជំងឺរបស់នាង កាន់តែធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារបញ្ចូន ទៅព្យាបាល នៅប្រទេសឥណ្ឌា ក៍ប៉ុន្តែ ដោយសារតែស្ថានភាពជំងឺរបស់នាងធ្ងន់ធ្ងរពេក ហើយគ្រូពេទ្យព្យាយាមអស់ពីលទ្ធភាពទៅហើយ។

កញ្ញាខេមរៈ ស្រីពៅ ទទួលមរណភាព នៅថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០១៩ វេលាម៉ោង ១២ ថ្ងៃត្រង់ នៅក្នុងមន្ទីរពេទ្យប្រទេសឥណ្ឌា។ ខេមរៈ ស្រីពៅ ស្លាប់ក្នងវ័យ ២៨ឆ្នាំ ដោយសារតែកញ្ញា មានជំងឺ ក្រលៀន ហើយនិងសួតធ្ងន់ធ្ងរ។ ហើយពេលនេះសាកសព របស់ខេមរៈ ស្រីពៅ គឺបានដឹកមកកាន់ប្រទេសកម្ពុជាយើងហើយ។

នៅពេលនេះនៅផ្ទះរបស់លោកខេមរៈ សិរីមន្ត គឺមានអ្នកគ្រាំទ្រជាច្រើន បាននាំគ្នាទៅគោរពវិញ្ញាណខក្ខ័ណ្ឌ ខេមរៈ ស្រីពៅ ដែលស្ថិតផ្ទះ លោកខេមរៈ សិរីមន្ត ដែលមានទីតាំងជិតវត្ត សំរោងអណ្តែត ឬក៍ជិសួនសុបិន្ត ចំការព្រីង។ យោងតាមការសំភាសន៍របស់លោកសុវណ្ណ រិទ្ធី (អគ្គនាយក TVFB) សួរទៅកាន់លោក ខេមរៈ សិរីមន្ត បានអោយដឹងថា ក្នងរយះពេល ៤ឆ្នាំនេះ ថ្លៃព្យាបាលប្អូនរបស់លោក គឺមានចំនួន ៥០ – ៦០មុឺនដុល្លា ឯណោះ៕

For More Videos Amazing