បុរសសង្ហារម្នាក់ បានស្នើសុំដល់បងប្អូនទាំងអស់គ្នា ជួយអភិរក្សត្រីបាឡែនដែលប្រទះឃើញនៅកោះរ៉ុង កុំធ្វើបាបវាអី ព្រោះថា…

ត្រីបាឡែន១ក្បាល ដែលត្រូវបានភ្ញៀវទេសចរណ៏ ទៅកម្សាន្ដ នៅឯដែនសមុទ្រ កោះរ៉ុង និងកោះរ៉ុងសន្លឹម
ខេត្ដព្រះសីហនុ បានប្រទះឃើញ ដែលវាធ្លាប់តែរស់នៅក្នុងទឹកសមុទ្រជ្រៅ ស្រាប់តែបង្ហាញខ្លួននៅក្នុងដែនសមុទ្រប្រទេសកម្ពុជាកាលពីថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។ ប៉ុន្ដែមិនបានប៉ុន្មានផង ស្រាប់តែ ទៅជាប់មងរបស់ ប្រជានេសាទទៅវិញ តែក៏ត្រូវបានអ្នកនេសាទ ក្នុងដែនសមុទ្រកម្ពុជា ក៏បានធ្វើការដោះលែង ត្រីបាឡែននេះ ឲ្យមានសេវីភាពឡើងវិញ។

វត្តមានត្រីបាឡែន មួយក្បាល ដែលត្រូវបានបង្ហោះក្នុង បណ្ដាញ សង្គម ហ្វេស ប៊ុកនេះ ដែលបង្ហាញខ្លួន នៅដែនសមុទ្រ កោះរ៉ុងនេះ ក៏កំពុងបានក្លាយទៅជាប្រធាន ក្ដៅកគុក និងគួរអោយចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ មហាជនជាច្រើន ដោយមានការស៊ែរ ចែករំលែកតៗគ្នាទៀតផង។

ក្នុងនោះដែរ ក៏មានបងប្អូនប្រិយមិត្ដអ្នកអានជាច្រើន ក៏បានលើកឡើងអោយដឹងថា ត្រីនេះគឺជា ប្រភេទពូជត្រីម្យ៉ាងដែលកម្រ ហើយថែមទាំងស្លូតគួរអោយស្រលាញ់ទៀតផង ដូច្នេះពួកគាត់ក៏បានស្នើសូមដល់ ប្រជាជន និងអ្នកនេសាទទាំងអស់ មេត្ដាជួយថែរក្សា និងអភិរក្សប្រភេទត្រីដ៏កម្រមួយនេះផងក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ អោយមកលេងតំបន់នេះកាន់តែច្រើន។

ដោយឡែកយោងតាមគេហទំព័រ ហ្វេស ប៊ុក ឈ្មោះថា Samady កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ បានបង្ហោះសារ សូមចិត្ដដល់បងប្អូន ប្រជាជន និងអ្នកនេសាទ មេត្ដាជួយថែរក្សាត្រីមួយប្រភេទនេះផង ដោយគាត់បានសរសេររៀបរាប់ថា៖”សូមកុំធ្វើបាបវាអី មើលថែវាទៅ មិនងាយមានទេ វាស្លូតទេ សុីតែកូនត្រីទេ

វាអាចរកចំណូលអោយខ្មែរបានច្រើនណាស់ តាមខ្ញុំដឹងកន្លែងដែលអាចឃើញមានតែ 2 ទេ
1- គឺនៅ អស់ឡប់ ប្រទេស ហ្វីលីពីន 2- គឺនៅ មុិចសុីកូ ឥលូវគេបានប្រទះឃើញនៅកោះរ៉ុង ចឹងសូមរក្សារវាផង សូមអង្វរណា កុំចាប់គ្នា កុំធ្វើបាបគ្នា”៕

For More Videos Amazing