ទិដ្ឋភាពពិធីបុណ្យសពកញ្ញាខែម ស្រីពៅ ហៅ ខេមរ: ស្រីពៅ ក្នុងគេហដ្ឋានលោកខេមរ: សិរីមន្ត ក្បែរ….(មានវីដេអូ)

ទិដ្ឋភាពក្នុងពិធីបុណ្យសពរបស់ កញ្ញាខែម ស្រីពៅ ហៅ ខេមរ: ស្រីពៅ ក្នុងអាយុអាយុ២៨ឆ្នាំ នៅឯគេហដ្ឋាន លោកខេមរ: សិរីមន្ត ក្បែរវត្តសំរោងអណ្តែត កាលពីយប់ម្សិលមិញនេះ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។ ខណៈក្នុងពេលនោះផងដែរ លោក ខេមរៈ សិរីមន្ដ ក៏បានធ្វើការថ្លែងអំនរគុណទៅដល់មហាជនទូទៅដោយមានខ្លឹមសារថា៖

“ខ្ញុំបាទសូមអរគុណដល់បងប្អូនទាំងអស់គ្នា… នៅថ្ងៃស្អែកនេះបើបងប្អូនណាមានបំណងចងចូលរួម​​ ផ្តល់ជាកិត្តិយស គោរពវិញ្ញានក្ខ័ន្ធ​​ របស់ប្អូនស្រីខ្ញុំបាទ ខេមរៈ ស្រីពៅ បងប្អូនអាចអញ្ជើញមកគេហដ្ឋាន ខ្ញុំបាទផ្ទាល់បានដែលនៅជិតវត្ត សំរោងអណ្តែត សង្កាត់ ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ។”

ក្នុងកិច្ចសម្ភាស៏របស់សារព័ត៏TVFB ជាលោក ខេមរៈ សិរីមន្ដ ក្នុងជំនួបផ្ទាល់បានអោយដឹងថា កញ្ញា ខេមរៈ ស្រីពៅ ដែលត្រូវជាប្អូនស្រីបង្កើតរបស់លោក ដែលទទួលមរណភាព ក្នុងម៉ោង ១២:០២នាទីថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅឯមន្ទីរពេទ្យមួយកន្លែង នៅឯប្រទេស ឥណ្ឌា ហើយសពរបស់ កញ្ញា ខេមរៈ ស្រីពៅ និងធ្វើការដង្ហែតាមយន្ដហោះ មកក្នុងថ្ងៃនេះ ទី២៧ ខែមករា នេះតែម្ដង។

បើតាមការអោយដឹងពីលោក ខេមរៈ សិរីមន្ដ បានប្រាប់មកកាន់ក្រុមការងារ TVFB ឲដឹងថា ការពិតទៅជំងឺរបស់ ស្រី ពៅគឺបានឈឺរាំរៃ អស់រយៈពេល ៤ឆ្នាំមកហើយ ប៉ុន្ដែដោយសារតែ កញ្ញា នៅមានទឹកចិត្ដមោះមុត តស៊ូជំនះនៃជំងឺរបស់កញ្ញា ទើបលោក ខេមរៈ សិរីមន្ដ ក៏បានយកប្អូនទៅព្យាបាលនៅមន្ទីរពេទ្យ គ្រប់កន្លែង ពិសេសនៅឯប្រទេសថៃ រហូតបញ្ចូនទៅកាន់ មន្ទីរពេទ្យឥណ្ឌាផ្ទាល់តែម្ដង។

ខេមរៈ ស្រីពៅ កញ្ញា មិនអាចតស៊ូជំនះ នូវជំងឺរបស់កញ្ញា ដែលបានឈឺរាំរៃ ទើបបានទទួលមរណភាព ចោលក្រុមគ្រួសារទាំងអាល័យបែបនេះ។ លោក ខេមរៈ សិរីមន្ដ និយាយទាំងអួលដើមករថា៖”ក្នុងពេលនេះដែរ លោកសុំមិនទាន់អធិប្បាយ ជុំវិញលើរឿងជំងឺនេះទេ ប៉ុន្ដែនៅពេលចប់ពិធីបុណ្យរបស់ ស្រីពៅ រួមរាល់ហើយ លោក និងធ្វើការផ្ដល់កិច្ចសម្ភាស៏ពិសេស ដើម្បីអោយមហាជនទូទៅដឹងពីរឿងនេះ។”

គួរបញ្ជាក់ផងដែរថា សពរបស់កញ្ញា ស្រីពៅនិងធ្វើការដឹងចេញពីប្រទេសឥណ្ឌា និងមកដល់ប្រទេសកម្ពុជាយើងវិញ នៅវេលាម៉ោង ៧យប់នេះ ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៩។ ហើយសពនិងធ្វើការលើកដាក់ម្ឈស នៅវេលា ៩:១០នាទីយប់ ក្នុងថ្ងៃដដែលផងដែរ។ ចំណែកឯថ្ងៃច័ន្ទ ទី២៨ ខែមករា ឆ្នាំ ២០១៩ នៅវេលាម៉ោង ១២:០៦នាទីថ្ងៃត្រង់ និងធ្វើការដង្ហែចូលទៅកាន់ វត្ដសំរោងអណ្ដែត ហើយនិងធ្វើការបូជានៅ ម៉ោង ១:១៥នាទីថ្ងៃរសៀល ត្រូវនិងថ្ងៃដដែល។

លោក ខេមរៈ សិរីមន្ដ ក៏បានសង្ឃឹមថា និងមានបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាប្រិយមិត្ដរបស់កញ្ញា ខេមរៈ ស្រីពៅ និងមកចូលរួមធ្វើការដង្ហែសពរបស់ កញ្ញា ស្រីពៅ ក៏ដូចជាធ្វើការលា កញ្ញា ខេមរៈ ស្រីពៅ នៅថ្ងៃចង់ក្រោយ នៃពិធីបូជារបស់សព កញ្ញា ដែលត្រូវនិងថ្ងៃច័ន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩ នៅទីតាំងវត្ដសំរោងអណ្ដែតនេះផងដែរ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing