ត្រីបាឡែនប៉ារ៉ា ដែលប្រទះឃើញនៅសមុទ្រខ្មែរយើង ពេលនេះត្រូវជាប់មងបាត់ហើយ តែចុងក្រោយ…..(មានវីដេអូ)

ត្រីបាឡែន១ក្បាល ដែលរស់នៅបាតសមុទ្រជ្រៅ ត្រូវបានភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ ដែលបានទៅកម្សាន្តនៅឯដែនសមុទ្រ កោះរ៉ុង និងកោះរ៉ុងសន្លឹម ខេត្ដព្រះសីហនុ បានប្រទះឃើញ បង្ហាញខ្លួននៅក្នុងដែនសមុទ្រប្រទេសកម្ពុជាកាលពីម្សិលមិញនេះ នៅថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។

ប៉ុន្ដែមិនបានប៉ុន្មានផង ស្រាប់តែ ទៅជាប់មងរបស់ ប្រជានេសាទទៅវិញ ប៉ុន្តែពលរដ្ឋល្អទាំងនេះ ត្រូវជាអ្នកនេសាទ ក្នុងដែនសមុទ្រកម្ពុជា ក៏បានធ្វើការដោះលែង ត្រីបាឡែននេះ ឲ្យមានសេវីភាពឡើងវិញ នេះអាចសបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋ កម្ពុជាយើងភាគច្រើន ពិតជាស្រឡាញ់មច្ឆាសមុទ្រ ដែលកម្រឃើញបែបនេះណាស់ដោយមិនសម្លាប់ ដើម្បីយកទៅលក់នោះឡើយ។

ចំពោះវត្តមានរបស់ត្រីបាឡែន១ក្បាលនេះ ត្រូវបានគេស្គាល់ឈ្មោះថា ជាភាសាបច្ចេកទេសថា ត្រីបាណន់គីង្គក់ ឬជាភាសាអង់គ្លេសថា Whale Shark (អម្បូរ Rhincodontidae) ក្រោយការបង្ហាញខ្លួនរបស់ត្រីបាឡែនមួយក្បាលនេះ បានធ្វើឲ្យភ្ញៀវទេសចរ ដែលទៅកម្សាន្ដនៅតំបន់នោះ មានការចាប់អារម្មណ៍ និងបង្ហាញពីក្ដីរំភើបរីករាយយ៉ាងខ្លាំង ចំពោះវត្ដមានរបស់វា ក្នុងដែនសមុទ្រកម្ពុជា។

លោក កៅ មុន្នីរិទ្ធ នាយរងអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ បានប្រាប់ឲ្យដឹងផងដែរថា កាលប្រហែល ៣ខែមុននេះ ត្រីប្រភេទខាងលើនេះ ក៏បានធ្វើការបង្ហាញខ្លួនម្ដងរួចមកហើយដែរ ដែលនៅក្បែរប្រជុំកោះរ៉ុង និងកោះរ៉ុងសន្លឹមដូចគ្នា។ ត្រីបាឡែនប្រភេទបែបនេះ ទំនងដូចជា តាមស្វែងរកចំណីរបស់វា ព្រោះតំបន់ ដែនសមុទ្រ កម្ពុជា សម្បូរទៅដោយជីវសមុទ្រចម្រុះ ផ្កាថ្ម ជាពិសេស សត្វគី (កូនត្រីតូចៗ ដែលគេយកធ្វើកាពិ) និងស្មៅសមុទ្រ ដែលជាចំណីអាហារចាំបាច់របស់ត្រីប្រភេទនេះ។

បងប្រុស ជាអ្នកនេសាទ នៅដែនកោះសមុទ្ររបស់កម្ពុជាម្នាក់ ឈ្មោះថា ទូចខ្មៅ ក៏បានប្រាប់អោយដឹងដែលថា ត្រីបាឡែន ប្រភេទនេះ គឺមិនមែនឃើញជាលើកទីមួយនោះឡើយ ដោយវាហែលមកជាធម្មតា រួចក៏ហែលទៅកាន់សមុទ្រជ្រៅវិញ។ ចំពោះត្រីប្រភេទនេះ មិនមានក្រុមអ្នកនេសាទខ្មែររូបណា ហ៊ាននេសាទនោះឡើង ព្រោះថាឧបករណ៏លើទូកនេសាទខ្មែរ មិនអាចនេសាទកើតនោះទេ ដោយទំហំខ្លួនរបស់វា មានប្រវែងប្រមាណ ៦ ទៅ ៧ម៉ែត្រនិងមានទំងន់ប្រមាណ ១តោនជាងឯណោះ។

ជុំវិញលើរឿងខាងលើនេះ ខាងប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដព្រះសីហនុ បានអំពាវនាវ ទៅដល់ប្រជានេសាទទាំងឡាយ កុំប៉ះពាល់ និងសម្លាប់ត្រីបាឡែនប្រភេទនេះឲសោះ ហើយត្រូវរួបរួមគ្នា ការពារ និងអភិរក្ស ដើម្បីអោយមានវត្ដមានត្រី បាឡែនប្រភេទនេះ នៅក្នុងដែនទឹកសមុទ្រកម្ពុជាអោយបានច្រើន ព្រោះថា ត្រីនេះកម្រនៅក្នុងសមុទ្រកម្ពុជាយើងណាស់។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing