លោក​ ខេមរៈ​ ភារុណ​ បានបញ្ជាក់​ព័ត៌មាន​លំអិត​ពី​បញ្ហា​ជំងឺ​ របស់ប្អូនស្រី​បង្កេីត​ កញ្ញា​ ខេមរៈ​ ស្រីពៅ​ ថា​បណ្ដាល​មក​ពី​…

នៅប៉ុន្មាន​ម៉ោងមុននេះ​ មាន​ព័ត៌មាន​បានលេចលឺមកថា​ តារាចម្រៀង​ដ៏ល្បី​ក្នុង​ផលិតកម្ម​សាន់ដេ​ កញ្ញា​ ខេមរៈ​ ស្រីពៅ​ បានទទួល​មរណភាព​នៅ​ប្រទេស​ឥណ្ឌា​ កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជា​ ១រសៀល​ ធ្វេីឲ្យ​មហាជាច្រើន​មានការ​ភ្ញាក់​ផ្អើល​ និង​បាន​សម្តែង​នូវ​អារម្មណ៍​ក្ដុកក្ដួល​ និង​ក្រៀមក្រំ​ជាខ្លាំង​ផងដែរ​។

ដែលនេះ​គឺជាការ​បញ្ជាក់​តាមរយៈ​គណនី​ហ្វេសបុក​ផេក​របស់​លោក​ ហេង​ ឡុង​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ បានសរសេរ​រៀបរាប់ទាំង​អារម្មណ៍​ក្ដុកក្ដួល​ និង​អារម្មណ៍​ដ៏ក្រៀមក្រំ​បំផុត​ យ៉ាង​ដូច្នេះ​ថា​​ថា​៖​ «​ ព័ត៌មានដ៏ក្រៀមក្រំ​បំផុត: សូមចូលរួមរំលែកទុក្ខ​ តារាចំរៀងខេមរ: ស្រីពៅ

ដែលត្រូវជាប្អូនស្រីបង្កើត​ របស់តារាចម្រៀង​ ខេមរៈ សេរីមន្ត បានលាចាកលោក​ នេះហើយ នៅសៀលថ្ងៃនេះវេលាម៉ោង១​ នៅប្រទេសឥណ្ឌា សូមបងប្អូន​ទាំងអស់គ្នាជួយចែករំលែក​ ជូនសាធារណៈជន​ ឲ្យបានជ្រាបផង សូមបញ្ជាក់ថា​ កញ្ញាបានឈឺអស់រយៈពេល​ ៤ឆ្នាំមកហើយ»។

ជាមួយ​គ្នា​នេះ​ដែរ​ លោក​ ខេមរៈ​ ភារុណ​ ដែលជា​កវី​និពន្ធ​ដ៏មាន​ឈ្មោះ​ល្បី​ នឹងត្រូវ​ជា​បងប្រុស​បង្កើត​របស់​កញ្ញា​ ខេមរៈ​ ស្រីពៅ​ បានធ្វេី​ការបញ្ជាក់​អំពី​បញ្ហា​ជំងឺ​ដែលធ្វើឲ្យ​ប្អូន​ស្រី​របស់​ខ្លួន​បានស្លាប់នោះដោយសារតែ​ ខេមរៈ ស្រីពៅ​ មានជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ យូរណាស់មកហើយ។

ក្នុង​នោះដែរ​ ក្រុមគ្រួសារ​របស់លោក​ ក៏មិនសូវមានការចាប់​អារម្មណ៍​អ្វី​ខ្លាំង​នោះដែរ​ ទើបតែរយៈពេល២ខែនេះ នាងមានអាការៈកាន់តែធ្ងន់ធ្ងរ ទើបក្រុមគ្រួសារ ក៏បានសម្រេចបញ្ជូននាងទៅព្យាបាលនៅប្រទេសឥណ្ឌា ប៉ុន្តែជាអកុសល​ ក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះ​ ជីវិតរបស់នាងបានឡើយ។

គួរ​បញ្ជាក់​ដែរថា​ ពេល​នេះ​ ក្រុម​គ្រួសារ​របស់​កញ្ញា​ ខេមរៈ​ ស្រីពៅ​ បាននឹងកំពុងតែ​រៀបចំ​ធ្វេីការ​បញ្ចូន​ សាកសព​របស់​នាង​ ដេីម្បី​យកមក​ធ្វេីបុណ្យ​នៅ​ឯ​ប្រទេស​កំណេីតវិញ​ ចំណែកឯចំពោះ​ការ​បរិច្ឆេទ​នូវ​ការមកដល់នោះ​វិញ គឺមិនទាន់មានការ​បញ្ជាក់ឲ្យច្បាស់​ នៅឡេីយនោះទេ​ ។

For More Videos Amazing