ក្តៅ​ៗ! ប៉ែន​ ចំរុង​ បាន​សម្ដែង​នូវ​អារម្មណ៍​ក្ដុកក្ដួល​ជាខ្លាំង​ ក្រោយពី​កញ្ញា​ ខេមរៈ​ ស្រីពៅ​ បានទទួល​មរណភាព​ និងលោកពោលពាក្យថា…

បងប្អូន​ប្រិយមិត្ត​ ធ្លាប់​បានស្គាល់រួចមកហេីយ​តារាចម្រៀង​ដ៏ល្បី​ឈ្មោះ​ កញ្ញា​ ខេមរៈ​ ស្រីពៅ​ ដែល​ត្រូវ​ជា​ប្អូន​ស្រី​របស់តារាចម្រៀងដ៏មានឈ្មោះល្បី​ លោក​ ខេមរៈ​ សិរីមន្ត​ ដែលបានបាត់មុខពី​សិល្បៈ​អស់រយៈពេលជាយូរឆ្នាំ​មកហេីយ ព្រោះតែ​មាន​ជំងឺ​ផ្ទាល់ខ្លួន​ នឹងបានចេញទៅ​សម្រាក​ព្យាបាល​នៅឯប្រទេស​ផងដែរ​ ។

ដោយឡែក​ នៅប្រហែល​ជា​ ១ម៉ោងមុននេះ​ ស្រាប់តែ​មាន​ព័ត៌មាន​លេចលឺថា​ កញ្ញា​ ខេមរៈ​ ស្រីពៅ​ បានទទួល​មរណភាព​ទៅហេីយ​នៅប្រទេស​ឥណ្ឌា​ ក្រោយ​ពីបាន​ធ្វេីការ​សម្រាក​ព្យាបាល​អស់​រយៈពេល​ ៤ឆ្នាំ​មកហេីយនោះ​ ធ្វេីឲ្យ​មហាជាច្រើន​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ផងនោះ។

ដែលនេះ​ គឺជាការ​បញ្ជាក់​តាមរយៈ​គណនី​ហ្វេសបុក​របស់​លោក​ ប៉ែន​ ចំរុង​​ ដែលជា​តារាសម្តែង​ និងជា​ពិធីករ​ដ៏មាន​វោហារ​ស័ព្ទ​ និង​ប្រជាប្រិយភាព​ជាខ្លាំង​ បានរៀបរាប់​យ៉ាង​ដូច្នេះ​ថា៖​ «ព័ត៌មាន​ ដ៏ក្រៀមក្រំ: សូមចូលរួម​ មរណ:ទុក្ខ​ តារាចំរៀងខេមរ: ស្រីពៅ ដែលត្រូវជា​ ប្អូនស្រីបង្កើត​ របស់

តារាចម្រៀង​ ខេមរៈ សេរីមន្ត បានលាចាកលោកនេះហើយ នៅសៀលថ្ងៃនេះ​ វេលាម៉ោង​ ១នៅប្រទេសឥណ្ឌា សូមបងប្អូនទាំងអស់គ្នា​ ជួយចែករំលែក​ ជូនសាធារណៈជន​ឲ្យបានជ្រាបផង សូមបញ្ជាក់ថា​ កញ្ញាបានឈឺអស់រយៈពេល​ ៤ឆ្នាំមកហើយ។ សូមប្អូនស្រី​ ទៅកាន់សុគតិភពផងចុះ»។

For More Videos Amazing