ឯកឧត្ដម ខៀវ កាញារីទ្ធ បានបកស្រាយអំពីមូលហេតុប្រាប់ទៅលោកជំទាវ ចំពោះរឿងស្តីឲ្យថា “ឲ្យតែឃើញស្រីស្អាត ចុច Like ស្ទេីតែបាក់ម្រាមដៃ” លោកក៍ឆ្លើយតបវិញថា…
|ជាទូទៅ មនុស្សស្រីដែលមានរូបសម្រស់ស្រស់ស្អាត តែងតែបង្អួតរាងទៅកាន់មនុស្សជុំវិញខ្លួនឲ្យបានឃេីញ វាជារឿងធម្មតាទៅហើយ ជាពិសេសគឺនៅតាមរយៈបណ្តាញសង្គមហ្វេសបុកតែម្តង ដែលភាគច្រេីន មនុស្សស្រីស្អាតៗតែងតែតែទទួលបាននូវការចុចបូតុង Like ជាច្រើនផងដែរ។
ក្នុងនោះដែរ មនុស្សស្រីមួយចំនួនដែលមានរូបសម្រស់មិនសូវស្អាត ក៏តែងតែមានការចាប់អារម្មណ៍ទៅលើមនុស្សគ្នាឯងផងដែរ មិនមែនត្រឹមតែមនុស្សប្រុសនោះទេ។ ដោយឡែក កាលពីពេលថ្មីៗនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍បញ្ជាក់ប្រាប់ទៅ
លោកជំទាវរបស់ ឯកឧត្ដម នូវមូលហេតុ ដែលឯកឧត្តម តែងតែចុច Like ដល់ស្រីស្អាតក្នុងបណ្តាញសង្គមហ្វេសបុកស្ទេីតែបាក់ម្រាមដៃនោះ គឺដោយសារតែ៖ «ប្រពន្ធស្តីអោយថា អោយតែឃើញស្រីស្អាត ចុច Like ចង់បាក់ម្រាមដៃ បានពន្យល់ ប្រពន្ធវិញថា អូនគិតមើល ថ្លៃផាត់មុខ ស្លៀកពាក់ edit
អស់លុយ អស់ពេល បងចុច Like គឺគិតដល់ ការចំនាយពេល លុយ របស់នារីទាំងនោះ ហើយនេះ ក៏នៅក្នុងគោលនយោបាយ gender របស់រាជរដ្ឋាភិបាលដែរ។ ប្រពន្ធតបឆាំង មកវិញថា ចុះមិនជួយចុច Like ប្រុសៗខ្លះផង ខ្ញុំប្រាប់ថា ចង់ជួយដូចគ្នាអូនអើយ តែខ្លាចគេថា បង«ចេក»»៕