នៅចាំគាត់ទេ! បុរសរូបសង្សា ក្នុងរឿង «រស់ជាតិជីវិត» លោក បូរ៉ា នៅពេលនេះគាត់ចូលរោងការហើយ ស្អាតជាងមុនឆ្ងាយណាស់ (មានរូបភាព)

ប្រិយមិត្ដអ្នកអានក្នុងបណ្ដាញសង្គម ហ្វេស ប៊ុក ទាំងអស់មានមនុស្សមិនតិចនាក់នោះឡើយ ប្រាកដជាធ្លាប់ទស្សនារឿងភាគ ដ៏ពេញនិយមមួយកាល ពីជាង១០មុន ដោយបានចាកបញ្ចាំងនៅលើ កញ្ចក់ទូរទស្សន៏ ខេមរភូមិន្ទ ប៉ុស្ដិ៍ លេខ ៥។ រឿងមួយនេះផងដែរ ដោយនិយាយអំពីនិស្សិតពេទ្យមួយក្រុម ក៏មានម្នាក់ក្នុងនោះបានកើតជំងឺអេសដ៏ នេះជារឿងអប់រំដ៏ល្អមួយកាលពីសម័យនោះផងដែរ។

នៅក្នុងរឿងមួួយនេះ ទស្សនិកជន ប្រាកដជាបានស្គាល់ ច្បាស់នូវតួអង្គឯកប្រុស ឈ្មោះ បូរ៉ា ដែលមិនត្រឹមតែមាន សម្រស់ស្រស់ សង្ហាញញឹមស្រស់ប៉ុណ្ណោះទេ ហើយរូបលោក ថែមទាំងមានសមត្ថភាពពិសេសក្នុងការ សម្ដែងបាន យ៉ាងល្អ ដែលធ្វើអោយមហាជនចាប់អារម្មណ៏លើរូបគាត់ថែមទៀតផង។

លោក បូរ៉ា ដែលសម្ដែងក្នុងរឿងរស់ជាតិជីវិត គាត់មានឈ្មោះពិតថា កែវ ង៉ែត ត្រូវជាអតីត Freshie Boy ចំណាត់ថ្នាក់ ដែលបានជាប់ជ័យលាភីលេខ ១ ក្នុងជំនាន់ទី១ កាលពីក្នុងឆ្នាំ២០០២ ដោយមកទល់ពេលនេះ លោកមានវ័យប្រមាណ ៣០ឆ្នាំ ហើយ។ ត្បិតតែបុរសស្រស់សង្ហារូបនេះបានផ្អាក ពីវិស័យ សិល្បៈទៅហើយ ដែលកាលនោះលោកបានចាកចេញ ពីប្រទេសកម្ពុជា ទៅបន្ដការសិក្សានៅឯបរទេស។

យ៉ាងណាមិញ ក្នុងថ្ងៃនេះដែរ អ្វីដែលគួរឲ្យមានភាពភ្ញាក់ផ្អើលនោះ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ តួអង្គលោក បូរ៉ា ក្នុងរឿងរសជាតិជីវិត ក៏បានរៀបអាពាហ៏ពិពាហ៏ ជាមួយនឹងនារីស្រស់សោភាម្នាក់ នេះបើយោងតាមការបង្ហោះរបស់ លោក ជា វណ្ណារិទ្ធិ ជាតារាសម្ដែង និងជាពិធីករទូរទស្សន៏ ប៉ុស្ដិ៍ បាយ័ន បានឲ្យដឹងថា៖

“ការងារក្នុងរាត្រីនេះ កូនក្រមុំជាមិត្តភក្តិរៀននៅថ្នាក់អនុបណ្ឌិត ជាមួយគ្នា នៅNUM រីឯកូនកំលោះវិញរៀមច្បង អ្នកណាខ្លះស្គាល់គាត់?” គួររំលឹកផងដែលថា សព្វថ្ងៃលោកគឺជាសាស្រ្តាចារ្យ ដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។