ព្រឺ​ក្បាល​ណាស់​! មុននឹងស្លាប់​ នារី​វ័យ​ក្មេង​ម្នាក់នេះ​ បាន​និយាយថា​ មានគេមកយកនាងហេីយ​ ស្រាប់​តែ…

ជីវិត​មនុស្សយើង​ម្នាក់ៗ​ កេីត​មកមាន​វាសនា​ និង​មានអាយុជីវិត​មិនដូចគ្នាទេ​ ហេីយចំពោះ​រឿង​អ្វីៗដែលកេីតឡេីងនៅ​ខាងមុខយេីងនេះ​ ក៏មិនអាចស្មានដឹងមុនផងដែរ​ ជាពិសេស​មនុស្សដែលនៅជិតខ្លួនយេីង​ ក៏អាចបែកពីយេីងដោយមិនបានលា​ និង​បែកទៅ​គ្មាន​ថ្ងៃ​នឹង​អាច​ត្រលប់​ក្រោយ​មកវិញ​ផងដែរ​។

ដោយឡែក​ ប្អូន​ស្រី​ដ៏ស្រស់ស្អាត​ម្នាក់​ បានស្លាប់ដោយសារតែ​ជំងឺ​ទាំងនៅវ័យក្មេង​ ពិតជាក្តុកក្តួរ​ និងគួរឲ្យ​សង្វេគ​ខ្លាំងណាស់​សម្រាប់​ក្រុម​គ្រួសាររបស់ប្អូនស្រីទាំងមូល​ ដែលបានបាត់បង់​រូបប្អូនបែបនេះ។ ក្នុង​នោះដែរ​ តាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ Zono Vlv​ ដែលត្រូវ​ជាបង​របស់​ប្អូន​ស្រី​ បានរៀបរាប់​ថា៖

«ប្អូនស្រីពៅបងអើយ អូនទៅចោលបងហើយ យប់នោះអូននិយាយ លាម៉ាក់ លាបងស្រី អូនថា អូនលាហើយ គេមកចាំយកអូនហើយ តែអូន មិនចង់ទៅទេបង ព្រោះអូនស្រលាញ់ គ្រួសារយើងណាស់ មិនចង់បែក ពីគ្រួសារយើងទេ យប់នេះ អូនពិតជាទៅពិតមែន បងស្រី ខំមើលអូនណាស់ ខំធ្វើសព្វគ្រប់បែបយ៉ាង

ដើម្បីអោយអូនជា តែចុងក្រោយ គេនៅតែដាច់ចិត្ត មកយកអូន ចេញពីបងនឹងម៉ាក់ពិតមែន ម៉េចក៏អ្នកឯង ចិត្តអាក្រក់ម្ល៉េះ គ្មានក្តីមេត្តាអីបន្តិចសោះចឹង យកប្អូនស្រីខ្ញុំ ចេញពីគ្រួសារខ្ញុំអញ្ជឹង បងប្រាប់ថា អូនឯងជាទៅ ពេលជា បងទិញកងដៃ ទិញជិញ្ជៀន ទិញអីអោយអូនពាក់ អោយច្រើន ។

ពេលនោះអូនញញឹម ស្រស់ណាស់ បងស្រីនៅចាំ ស្នាមញញឹមអូនមិនទាន់ភ្លេចទេ ប្អូនស្រី សំណព្វចិត្តបងអើយ បងសោកស្តាយខ្លាំងណាស់ មិនគួរណា អូនអាយុខ្លីចឹងទេ អូនស្អាត អូនឆ្លាត អូនពូកែ អូនល្អ អូនមានសព្វគ្រប់ បែបយ៉ាង តែហេតុអី អូនមិននៅជាមួយបង និងម៉ាក់​ អោយបានយូរជាងនឹងទៀត​ មិនបានទេអី ។

សូមអោយអូន ទៅបានសុខណា ទៅកាន់ឋានសុខគតិភព ផងចុះ សូមអោយកើតជាតិក្រោយ កុំបីអភ្វ័ពដូចជាតិនេះទៀត បងស្រលាញ់ប្អូនស្រី​ខ្លាំងណាស់ដឹងទេ ម្ចាស់ជីវិតបង បើមានជាតិក្រោយមែនពិត បងសូមប្រាថ្នាជួបអូន គ្រប់ៗជាតិណាប្អូនស្រី ដ៏ល្អរបស់បង»។

For More Videos Amazing