ក្រោយពី​មានការ​រិះគន់​ពី​ ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ “ដេីរពេញពិភពលោកមានតែ១” រឿងប្រព័ន្ធ​គិត​លុយ​ថ្មី នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ ភ្នំពេញ​ ពេលនេះ​ខាង​ព្រលាន​យន្ត​ហោះ បានឆ្លេីយតប​វិញថា…

បងប្អូន​ប្រិយមិត្ត​ ធ្លាប់​បានទទួល​ជ្រាប​រួចមកហេីយ​អំពី​ការ​រិះគន់​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ​ ដែលលោកធ្លាប់បានមាន​ប្រសាសន៍​យ៉ាងដូច្នេះ​ថា​ ដេីរពេញពិភពលោកមានតែ១​ រឿងប្រព័ន្ធ​គិត​លុយ​ថ្មី នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ ភ្នំពេញ។

ដោយឡែក​ ថ្មីៗ​នេះ​ ខាង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ដែលមានលោក​ អេរិក​ ដឹឡូបែល​ ជា​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​នេះ​ បានចេញ​លិខិត​ផ្ញេីជូន​ឯកឧត្តម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ ក្រោយពី​រងនូវការ​រិះគន់​ ដោយបាន​សរសេរ​រៀបរាប់​យ៉ាងដូច្នេះ​ថា​៖

ដេីម្បី​ធ្វើ​ឲ្យ​មានការយល់ដឹងកាន់តែ​ទូលំទូលាយ​ អំពី​ប្រព័ន្ធ​គ្រប់គ្រង​ចំណតថ្មីនេះ​ កាលពី​ខែសីហា​កន្លងទៅ​ ក្រុមហ៊ុន​បាន​អញ្ជើញ​សារព័ត៌មាន​អង្កេត​ និង​ធ្វើ​តេស្ត​សាកល្បង​បច្ចេកវិទ្យា​នេះ​ មួយ​ខែ​មុននឹងដាក់​ឲ្យ​ប្រេីប្រាស់​។ ក្រុមហ៊ុន​ក៏​បានចេញ​សេចក្តីជូនដំណឹង​ គំនូរជីវចល​ ក្លីប​វីដេអូ​

ដោយបានដាក់បង្ហាញ​តាម​គេហទំព័រ​ ឬបណ្តាញ​សង្គម​ហ្វេសបុក​ និងប្រតិបត្តិការតាម​ទូរស័ព្ទ​ស្មាតហ្វូន​(Phone Apps) របស់​ក្រុម​ហ៊ុន​ផងដែរ​។ ក្រុម​ហ៊ុន​ដឹងថា​ ការ​អនុវត្ត​ប្រព័ន្ធ​ថ្មី​នេះ​ គឺដូចជាការ​ផ្លាស់ប្តូរ​ទម្លាប់របស់មនុស្ស​ ដែលនឹងមាន​បញ្ហា​ប្រឈម​ នៅពេលដំបូង​ ដូចនេះ​ក្រុម​ហ៊ុន​បាន៖

-​ ធ្វេីការ​ផ្សព្វផ្សាយ​ ចែក​ខិត្តប័ណ្ណ​នៅច្រកចូល​ អាកាស​យានដ្ឋាន​ ដេីម្បី​ផ្តល់​ព័ត៌មាន​ជូន​ភ្ញៀវ​ឲ្យ​ធ្វើ​ការបង់ប្រាក់ជាមុនសិន​ មុននឹង​យក​រថយន្ត​ទៅច្រកចេញ។
-​ ធ្វេីការ​ប្រកាសផ្សាយ​ (ជា៣(បី)​ ភាសា​៖​ ភាសាខ្មែរ​ ភាសា​អង់​គ្លេស​ និង​ភាសាចិន​)​ នៅរៀងរាល់៣​(បី)នារី​ម្តង​ ដេីម្បី​រំលឹក​ភ្ញៀវ​អំពីការ​បង់​ប្រាក់​ថ្លៃចំណតជាមុន​ ។
-​ ដាក់ពង្រាយ​បុគ្គលិក​ ដេីម្បី​រំលឹកភ្ញៀវ​ពីការ​បង់ប្រាក់​ ថ្លៃចំណតជា​មុន។
-​ ដាក់​ពង្រាយ​ និង​រចនា​ ស្លាក​សញ្ញា​ គំនូសសញ្ញា​ផ្សេងៗ។ ។

ប្រព័ន្ធ​គ្រប់​គ្រង​ចំណត​យេីង​ខ្ញុំ​ គឺអាចធ្វេីឡេីងកាន់តែប្រសេីឡេីងបាន។ ដូច្នេះ​ហេីយ​ យេីង​ខ្ញុំមាន​សេចក្តី​សោមនស្ស​ក្រៃលែង​ ប្រសិនបេី​ឯកឧត្តម​ អាចផ្តល់​កិត្តិយស​អញ្ជើញ​ មកទស្សនកិច្ច​នៅអាកាស​យានដ្ឋាន​ អន្តរជាតិ​ភ្នំពេញ​ ដេីម្បី​ផ្តល់​ឱកាស​ឲ្យ​យេីងខ្ញុំបានបង្ហាញជូន​ ឯកឧត្តម​ អំពី​ដំណើរ​ការ​ និងចែករំលែកនៃ​ប្រព័ន្ធ​នេះជូន​ ឯកឧត្តម​ ព្រមទាំង​គោរព​ស្នេីសុំ​ មតិយោបល់​ស្ថាបនា​ ពី​សំណាក់​ ឯកជន​។ យេីងខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ នឹងបានជួប​ ឯកឧត្តម​ក្នុង​ពេល​ឆាប់ៗ​នេះ​ នឹងសូម​ឯកឧត្តម​ទទួលយកការគោរព​ដ៏​ខ្ពង់ខ្ពស់​អំពី​យេីង​ខ្ញុំ។

For More Videos Amazing