កម្របានឃេីញណាស់​!​ អ្នក​នាង​ គង់​ ចាន់ស្រីមុំ​ ជាមួយ​ស្វាមី​ ចេញមក​ញុាំសាច់គោអាំង​ និងពងទាកូននៅតាមផ្លវ ស្រាប់តែលាន់មាត់ថា….

អ្នក​នាង​ គង់​ ចាន់ស្រីមុំ​ និង​លោក​ គីម​ សីហា​ បងប្អូន​ ប្រិយមិត្ត​ ប្រាកដ​ជា​ធ្លាប់​បាន​ស្គាល់ពួកគាត់រួចមកហេីយ​ ដែលពួកគេទាំង​ ២​រូប​ គឺជាស្វាមី​ភរិយា​នឹងគ្នា​ ហេីយ​ក៏ជាតារា​សម្តែង​ដែលមាន​រូប​សម្រស់​ស្រស់ស្អាត​ និង​ជាតារាដ៏ល្បីយ៉ាងខ្លាំង​ ​ដែលមានការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​មហាជន​ ក៏ដូចជា​ពុកម៉ែ​ បងប្អូន​ផងដែរ។

ដោយឡែក​ គូស្នេហ៍​មួយ​គូរ​នេះ​ ក្រោយពីបាន​រៀប​ចំ​នូវ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​កាលពី​កន្លង​ទៅ​រួចមកនោះ​ យេីងសង្កេតឃេីញថា​ ពួកគេទាំង​២រូប​ ហាក់បី​ជាមាន​ភាព​មមាញឹក​ជា​ខ្លាំង​ជា​មួយ​មុខជំនួញផ្ទាល់ខ្លួន​របស់​ពួកគេ​ ដែលស្ទេីតែមិនសូវបាន​លេចមុខក្នុង​ការងារសិល្បៈ​នោះទេ។

ក្នុង​នោះដែរ​ អ្នក​នាង​ គង់​ ចាន់ស្រីមុំ​ ជាមួយ​ស្វាមី​ លោក​ គីម​ សីហា​ តែងតែបាន​បង្ហាញនូវ​ចំណងស្នេហ៍​ដ៏មានភាព​ផ្អែមល្ហែម​ជាច្រើន​ជាមួយ​គ្នា​តាមរយៈ​បណ្តាញសង្គមហ្វេសបុក​ ដេីម្បី​អោយ​មហាជនបានឃេីញ​ បេីទោះជាអ្នក​ទាំង២​ ទទួលបាន​បុត្រី​ហេីយយ៉ាងណាក៏ដោយ​ ។

ជាក់ស្តែង​ នៅថ្ងៃនេះ​ដែរ​ អ្នក​នាង​ គង់​ ចាន់ស្រីមុំ​ និង​ស្វាមី​ បានចេញមក​ញាំុសាច់គោអាំង​ និងពងទាកូននៅតាមផ្លូវ​ជាមួយ​គ្នា​ ដែលពិត​ជារឿង​មួយដ៏កម្រសម្រាប់​អ្នកទាំង២​ ដែលជាតារាល្បីឈ្មោះខ្លាំងណាស់​ មិនតែប៉ុណ្នោះ​ អ្នកនាង​ គង់​ ចាន់ស្រីមុំ​ ក៏បាននិយាយថា​ “សាច់គោអាំងនិងពងទាកូនតាមផ្លូវឆ្ងាញ់សាហាវ” ។