ញាក់សាច់ធឺតៗ! ហាងមួយកន្លែង ក្នុងទីក្រុងភ្នំពេញ បានយករថយន្តស្ព័រ Lamborghini ដែលមានតំលៃរាប់លានដុល្លា សំរាប់ Delivery….

ជាការពិតណាស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាហារទាន់ចិត្ដ(Fast Food) បូករួមជាមួយសេវាកម្មទាន់ចិត្ដរបស់ក្រុមហ៊ុន បរទេសជាច្រើន បានកំពុងតែចូលមកកាន់ប្រទេសកម្ពុជាកាន់តែច្រើន។ អាហារទាន់ចិត្ដទាំងនោះមានដូចជា នំភីហ្សាជាដើម ដោយបានចូលមកដណ្ដើមទីផ្សារ នៅក្នុងប្រទេសកម្ពុជា។

ប៉ុន្ដែនំរបស់ខ្មែរបែបបុរាណរបស់យើងវិញ ក៏មានការពេញនិយមពីសំណាក់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងភ្ញៀវទេសចរណ៏បរទេសមួយចំនួនមិនអន់នោះឡើយ។ នំភីហ្សាគឺជា ប្រភេទនំម៉្យាង ដែលមានប្រភពចេញមកពីប្រទេស អុីតាលី ហើយមនុស្សជាច្រើន លើសកលលោកយើងនេះ ក៏មានការនិយមចូលចិត្ដញ៊ាំនំមួយប្រភេទនេះ នៅតាមហាងនានាផងដែរ។

យើងក៏ឃើញដែលថា ចំពោះពេលមានកម្មវិធីជប់លៀបអបអរសាទរផ្សេងៗ របស់សិស្សានុសិស្ស បងប្អូន មិត្ដភក្ដិ មិត្ដរួមការងារ ក៏មានការជួបជុំគ្នា ដើម្បីញ៊ាំនំភីហ្សាមួយនេះ យ៉ាងណាមិញ នៅពេលនេះផងដែរ តាមរយៈគេហទំព័រ ហ្វេស ប៊ុកផេក ឈ្មោះថា៖ il FORNO PHNOM PENH ដែលជាសណ្ឋាគារ និងភោជនីដ្ឋាន បែបអុីតាលី។

បានធ្វើការបង្ហោះពីសេវាកម្មរបស់ខ្លួន ដោយធ្វើអោយមហាជនជាច្រើនក្នុងបណ្ដាញសង្គម ហ្វេស ប៊ុកមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយយករថយន្ដដ៏ទំនើប មានតម្លៃរហូតទៅដល់ រាប់លានដុល្លារ នោះគឺរថយន្ដម៉ាក់ Lamborghini មកដឹងជញ្ចូននំភីហ្សាជូនទៅដល់អតិថិជនរបស់ខ្លួន ដោយពួកគេបានសរសេរថា៖”Because you deserve the best delivery service with the best pizza in town. We are now delivering your Il Forno’s pizza with our Lamborghini.”។

For More Videos Amazing