កក្រើក! ពេជ្យ សោភា បានធ្វើអោយកក្រើកពេញផ្សារទំនើប ដោយបានតែងខ្លួនជាបុរាណ ដើម្បីធ្វើរឿងមួយនេះ (មានវីដេអូ)

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ កន្លងផុតទៅថ្មីៗនេះ តារាចម្រៀង ពេជ្រ សោភា បានសរសេរលើគេហទំព័រ ហ្វេស ប៊ុកផេករបស់ខ្លួន ដោយបានធ្វើការសន្យាទៅដល់ប្រិយមិត្ដរបស់អ្នកនាងថា៖”Challenge ខមមិនពាក្យ ( ណយណយ ) អោយបាន100k ខ្ញុំនិងស្លៀកពាក់ អាវបុរាណនេះដើរនៅក្នុងផ្សារទំនើបរួចទិញរបស់អោយមើលសំខាន់ស្រីណយចូលទិញកាហ្វេទៀត #កំលោះស្រុកស្រែ”។

ក្រោយពីការបង្ហោះនេះ បានប៉ុន្មានថ្ងៃរួចមក យើងឃើញថា ចំនួនខមិនមានការកើនឡើងរហូតទៅដល់ចំនួន 102Kឯណោះ វាពិតជាចំនួនច្រើនខ្លាំងមែនទែន។ ហើយក្រោយពីគ្រប់ចំនួនតាមការសន្យារួចមក ប្រហែលប៉ុន្មានម៉ោងក្នុងថ្ងៃនេះផងដែរ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ពេជ្រ សោភា ពិតជាបានធ្វើតាមការសន្យាមែន ដោយតារារូបនេះបានបញ្ជាក់សារខ្លីមួយថា “តោះយើង Aeon2″។

ក្រោយពីមានការបង្ហោះខ្លឹមសារនេះ មិនបានប៉ុន្មាន ស្រាប់តែ ពេជ្យ សោភា បានអញ្ចើញមកដល់ ផ្សារទំនើប អុីអនទី២មែន ដោយធ្វើអោយប្រិយមិត្ដ ហ្វេន ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរយើងមួយចំនួនធំនៅទីនោះ ដែលធ្លាប់ស្គាល់តារាញញឹមស្រស់រូបនេះ បាននាំគ្នាឈរមើល ហើយថែមទាំងនាំគ្នា សុំថតជាមួយយ៉ាងច្រើនសឹងតែមិនគួរឲ្យជឿតែម្ដង។

នៅក្នុងនោះផងដែរ មានទាំងក្មេង ចាស់ ប្រុស ស្រី ប្រកបដោយក្តីសើច សប្បាយរីករាយពោលពេញទៅដោយស្នាមញញឹម ព្រោះបានជួបអាយដល់របស់ខ្លួន មិនត្រឹមតែប៉ុណ្ណងនោះទេ ថែមទាំងបានថតរូបជាមួយគ្នាទៀតផង។ ដូចគ្នានោះដែរ មហាជនដែលស្ថិតនៅទីនោះ មានការពេញចិត្តជាមួយតារាស្រីជួរមុខរបស់ប្រទេសកម្ពុជា រូបនេះយ៉ាងណាស់ពីអត្ដចរិក មិនចេះវាយរិករបស់នាងផ្ទាល់តែម្ដង។

សូមទស្សនាវីដេអូខាងក្រោម