ឃើញហើយសែនអាណិតក្រៃលែង! បុរសម្នាក់លីលក់អំបោស យ៉ាងធ្ងន់ស្ទើរតែដាច់ស្មារ ដេីរលក់តាំងចម្ពូជវន្តរហូតដល់ផ្លូវ វេង ស្រេង ក្នុងសភាព….

ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​នេះ​ យេីងសង្កេតឃេីញថា​ មានទាំងវ័យក្មេង និងវ័យជំទង់ដើរលក់ អ៉វ៉ាន់ផ្សេងៗតាមដងផ្លូវ ហើយមានអ្នកខ្លះទៀត ដើរសុំលុយជាដើម។​ ពួកគាត់ទាំងនោះ បានកំពុងតែ​ទទួលរង​នូវ​កង្វះ​ទីលំនៅ​ គ្មាន​អាហារ​ហូប​ចុក​ គ្មាន​ការ​អប់រំ​ ព្រានប្រដៅ​ គ្មាន​ភាព​កក់ក្តៅ​ក្នុង​គ្រួសារ​​​ ថែមទាំង​ត្រូវ​បាន​សង្គម​មានការរើសអើនទៀតផង​ ដែលនេះ​ពិតជា​រឿងមួយដែលគួរឲ្យ​អាណិតដល់​ពួកគាត់ខ្លាំងណាស់។

ពាក់ព័ន្ធ​ចំពោះ​រឿង​ខាងលេីនេះ​ ក៏ត្រូវបាន​ប្រជាពលរដ្ឋ​ជាច្រើន​ បានសម្តែងនូវ​អារម្មណ៍​អាណិត​អាសូរ​ជា​ខ្លាំង​ ហេីយក៏មាន​មនុស្ស​មួយចំនួនក៏តែងតែ ​ជួយឧបត្ថម្ភទៅដល់​ពួកគេ​ទៅតាម​លទ្ធភាព​ដែល​ពួកគេអាចធ្វើទៅបាន​ផងដែរ​ តែទាំងនេះហើយ វាគ្រាន់តែជាដំណោះ​ស្រាយ​មួយពេលសំរាប់ពួកគេ​តែ​ប៉ុណ្ណោះ​។

ដោយឡែក​ តាមរយៈ​គេហទំព័រ​ហ្វេសប៊ុក​ Suzuki Veng Sreng បានសម្តែង​​អារម្មណ៏អាណិតអាសូរយ៉ាងខ្លាំង ចំពោះបុរសកំសត់ម្នាក់នេះ​​ ដែលបានដើរលក់អំបោះ ហើយថែមទាំង​បានសរសេររៀបរាប់ថា៖​“ដេីរលក់តាំងចម្ពូជវន្តរហូតដល់ផ្លូវ វេង ស្រេង ក្នុងសភាពហេវហត់ខ្ញុំបានជូនលុយគាត់បន្តិចបន្តួច…បង្អូនណាបានឃេីញជួយទិញគាត់ផង”។

ក្រោយពីមានការបង្ហោះរូបបុរស ដើរលក់អំបោះម្នាក់នេះរួចមក ក៏បានធ្វើអោយមហាជន ក្នុងបណ្ដាញសង្គម ហ្វេស ប៊ុក ធ្វើការស៊ែកចែករំលែក ដោយក្នុងក្ដីអាណិតអាសូរ ហើយក៏មានមហាជនខ្លះទៀត ក៏បានធ្វើការបញ្ចេញមតិទៀតថា ប្រសិនបើជួបគាត់សូមជួយទិញគាត់ផង។

For More Videos Amazing