ស្វីត​ណាស់​! នី​ រតនា​ រួមជាមួយ​ភរិយា​ បានចេញមុខ​ Live Facebook ​រួមគ្នា​ ដែលបង្ហាញពីភាព​ផ្អែមល្ហែម​ខ្លាំង​នៅកោះម៉ាឌីវ​ ទស្សនាហេីយ​ចង់​លេីសជាតិស្ក​…(មានវីដេអូ​)

បងប្អូន​ ប្រិយមិត្ត​​ និងមហាជនជាច្រេីនបានទទួល​ជ្រាប​រួចមកហេីយ​អំពី​អាពាហ៍ពិពាហ៍​ដ៏​កក្រើក​រាជធានីភ្នំពេញ​កាលពី​ប៉ុន្មានថ្ងៃ​មុន​នេះ​ ដែលជា​ចាប់ដៃគ្នា​ដោយ​កូន​កម្លោះ​ លោក​ នី​ រតនា​ តារាចម្រៀង​ដ៏ល្បី​ឈ្មោះ​ រួមជាមួយ​ភរិយា​យ៉ាង​ស្រស់​ស្អាត​ អ្នកនាង​ ហេង​ សុ​វណ្ណ​តក្តិណា​ ដែលត្រូវ​បានគេ​ស្គាល់​ថាជាកូនអ្នក​ជំនួញ​ធំម្នាក់ផងនោះ។

ក្រោយពី​បាន​បញ្ចប់​នូវ​កម្មវិធី​ដ៏​មាន​ជ័យ​មង្គល​នេះ​រួចមក​ គូស្វាមី​ភរិយា​ថ្មោងថ្មី​មួយគូនេះ​ បានកាន់ដៃគ្នា​ ធ្វើ​ដំណេីរកម្សាន្តក្រេប​ទឹក​ឃ្មុំ​ទៅលេង​កោះ​ម៉ាល់ឌីវ​ កោះ​ឋានសួគ៌​ដ៏គួរឲ្យ​ស្រស់​ស្អាត​ ដែលមានភាព​ល្បី​ល្បាញ​ និងមានការ​ទាក់ទាញ​បំផុត​នៅទូទាំង​ពិភពលោក​ផងដែរ​ ។

ក្នុង​ដំណេីរកម្សាន្ត​ទៅកាន់​កោះឋានសួគ៌​ម៉ាល់ឌីវ​នេះដែរ​ តាមរយៈ​ការ​ Live វីដេអូ​របស់​អ្នកទាំង២​ បាន​បញ្ជាក់​ថា​ មានរយៈពេល​ដល់ទៅ​ ៨ម៉ោង​ ដែលអ្នក​ទាំង​២​ បានចេញដំណេីរ​តាំងតែ​ពី​ម៉ោង​ ៦:១០នាទី​ព្រឹក​ ពីទី​ក្រុងភ្នំពេញ​ ទៅកាន់​ប្រទេស​ថៃ​ រហូតដល់ម៉ោង​ ៩:០០នាទី​ព្រឹក​ ។

ក៏បន្តដំណេីរ​ទៅកាន់​ប្រទេស​ម៉ាឌីវ​ ក្រោយ​ពេលមកដល់​ ក៏បានបន្តដំណេីរតាម​រយៈ​យន្តហោះ​លេីទឹក​មួយគ្រឿង​ទៀត​ ទេីបមកដល់​កោះម៉ាឌីវនៅម៉ោង​ប្រមាណជា​ ២រសៀល​ ។ ក្នុង​នោះដែរ​ដែរ​ អ្នក​ទាំង​២​ បានផ្តិត​យកនូវ​ទិដ្ឋភាព​ជាច្រេីន​ ដែល​សុទ្ធតែ​ជា​ទេសភាព​ដ៏​ស្រស់​បំព្រង​ និង​គួរឲ្យ​ចង់​រស់នៅ​ណាស់​។

​នៅវេលា​ម៉ោង​ប្រមាណ​ជា​ ៧យប់​ជាង​ (ម៉ោង​នៅ​កោះ​ម៉ាល់ឌីវ​)​ គូស្វាមី​ភរិយា​ថ្មី​មួយ​គូរនេះ​ បានមកទទួលទានអាហារ​នៅ​ភោជនីយដ្ឋាន​ថៃ​មួយ​កន្លែង​នៅ​លេីកោះនេះ​ ដោយបាន​ធ្វើ​ការ​កម្មង់​តុងយ៉ាំ​គ្រឿង​សមុទ្រ​ ញាំមីសួរ​ រួមជាមួយ​នឹង​បាយ​ ដែលម្ហូបមួយចានៗមានតម្លៃមិនក្រោម​ ២០ដុល្លារ​នោះទេ។

មួយ​វិញ​ទៀតនោះ​ អ្នក​ទាំង​២​ ក៏បាន​សន្យាថា​ ​នឹងផ្តិតយកទេសភាព​ពី​កោះឋានសួគ៌​នេះ​ ដេីម្បី​ចែក​ជូន​ទៅដល់​មហាជន​អោយបានទស្សនាពី​ទិដ្ឋភាព​នៅតំបន់នោះទៀតផង​ ថាតេីមាន​ទេសភាព​បែប​ណា​ និង​មានភាព​ស្រស់ស្អាត​យ៉ាណា​នោះ។ ចង់​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​វិដេអូ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing