ខេត្តកំពង់ចាម មិនគួរអោយជឿទឹកឡើងខុសរដូវ ធ្លាប់តែឡឺថា ស្វាយខុសរដូវ តែបែរជា….

រដូវភ្លៀងនៅក្នុងប្រទេសកម្ពុជា គឺចាប់ផ្តើមឡើងពី ខែ ឧសភា រហូតដល់ ខែ តុលា គឺនៅពេលខ្យល់ មូស្សុង បក់ពីទិស នីរតី ដែលនាំមកដំណក់ភ្លៀង ចំនួនប្រហែល ៧០ភាគរយជាប្រចាំឆ្នាំ។ វាគ្មានអ្វីដែលគួរឲ្យ ភ្ញាក់ផ្អើលនោះឡើយ ដែលរដូវទាំងនេះ តែងតែមានភ្លៀងធ្លាក់មកជាញឹកញាប់ ហើយ ក្នុងរដូវនេះ ភ្លៀងដែលបាន ធ្លាក់ច្រើនជាងគេគឺ នៅក្នុង ខែកក្កដា រហូតដល់ខែ កញ្ញា ដែលភ្លៀងតែងធ្លាក់រៀងរាល់ ៣ថ្ងៃម្ដង។

ចំពោះរដូវប្រាំង នៅក្នុងប្រទេសកម្ពុជាយើងវិញគឺចាប់ផ្តើមពីចន្លោះ ខែតុលា ដល់ខែ មេសា គឺក្នុងពេលដែលខ្យល់មូស្សុងបក់ពី ទិសឥ្ឈសាន ធ្វើឲអាកាសធាតុចាប់ផ្ដើមក្ដៅ។ តែមកដល់ ខែវិច្ឆិកា ដល់ខែ មករាវិញ គឺជារដូវរងារ ដែលអាកាសធាតុ និងចាប់ផ្តើមចុះត្រជាក់ខ្លាំង ។

ហើយមកដល់កំឡុង ខែ មេសា អាកាសធាតុ និងចាប់ផ្ដើម ក្លាយទៅជាអាកាសធាតុក្ដៅវិញ ហើយសីតុណ្ហភាពអាចឡើងខ្ពស់ រហូតដល់ជាង៣០អង្សាសេ គឺនៅក្នុងរដូវ នេះហើយ ដែលមានភ្ញៀវទេសចរណ៍ ជាតិ និងអន្ដរជាតិ ជាច្រើននាំគ្នាដើរលេងកម្សាន្ដ។

ដោយឡែកតាមរយៈគេហទំព័រ ហ្វេស ប៊ុកមួយមានឈ្មោះថា៖ Thoeun Pnn បានបង្ហោះរូបភាពបង្ហាញពី ទិដ្ឋភាពទឹកឡើងខុសរដូវ ដែលខុសពីធម្មតា ដោយគាត់ក៏បានសរសេរបន្ថែមលើរូបភាពនេះថា៖”ខេត្តកំពង់ចាម មិនគួរអោយជឿទឹកឡើងខុសរដូវ ធ្លាប់តែឡឺថា ស្វាយខុសរដូវ តែបែរជាទឹកជន់ខុសរដូវទៅវិញ ធ្វើអោយស្ពានប្រដឺសឬស្សីបានលិច ខណៈពេលនេះគឺត្រូវបានរុះរើជាបណ្តើរៗហើយ បើទឹកនៅតែឡើងនោះប្រដឺសឬស្សីនឹងត្រូវរុះចោលទាំងអស់21.01.2019”។

គួរបញ្ជាក់ផងដែរថា មហាជនជាច្រើនបានធ្វើការឡាយ និងស៊ែរចែករំលែករូបភាពទាំងនេះ ហើយថែមទាំងខមិនពាក្យដូចគ្នាថា “មិនទាន់បានទៅលេងផងរុះចោលចឹង។” ហើយថែមទាំងមានមហាជនខ្លះទៀតមានភាពងើងឆ្ងល់ចំពោះទឹកឡើងខុសរដូវនេះទៀតផង។

For More Videos Amazing