កុំចេះតែហ៊ាន​! ទាហានថៃប៉ារ៉ា ល្បាតលើផ្ទៃសមុទ្រ​ បង្រ្កាបបានម៉ូតូស៊េរីថ្មី ១១គ្រឿង ខណៈពេលដែល…

បច្ចុប្បន្ន​នេះ​ ការធ្វើ​ចរាចរណ៏​លេីផ្លូវគោក​ មានការកេីនឡេីង​នូវ​រថយន្ត​ និងម៉ូតូជាច្រេីន​ ដែលបង្កឲ្យ​មានការ​កកស្ទះ​ជាខ្លាំង​ ក្នុង​នោះដែរ​ ចំពោះ​មូលហេតុ​នៃការកេីនឡេីងនេះដែរ​ គឺមានយាន្តយន្ត​ និង​ម៉ូតូ​មួយចំនួន​​ បានធ្វើ​ការគេចពន្ធ​មកពីប្រទេសថៃ ដែលធ្វេីឲ្យ​តម្លៃ​មានលក្ខណៈ​ថោកជាងទីផ្សារជាខ្លាំង។

ដោយឡែក​ កាលពី​ប៉ុន្មា​ន​ថ្ងៃមុននេះ​ មានករណី​បង្រ្កាប​នូវ​ម៉ូតូ​គេចពន្ធជាច្រេីនពីទាហានថៃ​ ដែលត្រូវ​ជា​របស់​ឈ្មួញ​ខ្មែរ​ តាមរយៈ​ការ​ដឹកតាមទូកចំនួន​ ២គ្រឿង​ ដោយធ្វេីការចាប់បាននូវ​ទូកចំនួន​ ២គ្រឿង​ នុងមនុស្ស២នាក់​ រួម​ជាមួយ​នឹង​ម៉ូតូស៊េរីថ្មីមានចំនួន​ ១១គ្រឿងផងដែរ​ ។

ក្នុង​នោះដែរ​ តាមរយៈ​គណនី​ហ្វេសបុក​ផេក​ឈ្មោះ​ Sam Vichhika Apsara Net​ បាន​ធ្វេីសេចក្តី​រាយការណ៍​យ៉ាង​ដូច្នេះ​ថា​៖«ប្រទេសថៃ៖ សេចក្តីរាយការណ៍ ពីប្រទេសថៃឱ្យដឹងថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ទាហានប៉ារ៉ាថៃ បង្រ្កាបម៉ូតូស៊េរីថ្មី ១១គ្រឿង របស់ឈ្មួញខ្មែរ ដឹកតាមទូក២គ្រឿង ផ្លូវសមុទ្រ នៅខេត្តត្រាត ប្រទេសថៃ

បម្រុងនាំចូលតាម ខេត្តកោះកុង ខណៈទាហានថៃ ល្បាតលើផ្ទៃសមុទ្រ។ ការបង្រ្កាបទាហានថៃ ចាប់ឃាត់ខ្លួនម្ចាស់ទូក ២នាក់ជនជាតិខ្មែរ និងទូក ២គ្រឿង។ សេចក្តីរាយការណ៍ ឱ្យដឹងទៀតថា បទល្មើសនាំចូលម៉ូតូ និងទំនិញគេចពន្ធ កំពុងកើតមានយ៉ាងច្រើន ឈ្មួញបង្វែពីដឹក

តាមច្រកព្រំដែនផ្លូវគោក ទៅតាមច្រក ក្នុងដែនសមុទ្រ រវាង ប្រទេសកម្ពុជា និងថៃ នោះវិញ ពីព្រោះមានភាពងាយស្រួល ក្នុងការប្រព្រឹត្តបទល្មើស គេចពន្ធខុសច្បាប់។ ម៉ូតូរងការបង្រ្កាប ពីទាហានថៃ គេសង្ស័យថាជារបស់ឈ្មួញ ដែលធ្លាប់រកស៊ី នាំចូលម៉ូតូ តាមច្រកព្រំដែន កម្ពុជានិងថៃ នៅទិសពាយព្យ នៃប្រទេសកម្ពុជា»។

For More Videos Amazing