គួរអោយស្ញប់ស្ញែងខ្លាំងណាស់! ពាក្យមួយឃ្លា របស់ឧកញ៉ាឌួងឆាយ ធ្វើអោយមហាជនចាប់អារម្មណ៍ ដោយលោកមានប្រសាសន៍ថា….

បេីនិយាយ​ពី​លោកឧកញ៉ា​ ​ឌួង​ ឆាយ​ បង​ប្អូន​ប្រិយមិត្ត​ ក្នុងបណ្ដាញសង្គម ហ្វេស ប៊ុកជាច្រើន​ ប្រាកដជាបានស្គាល់រួចមកហេីយ​ពីស្នារដៃក្នុង កិច្ចការសប្បុរសធម៌ជាច្រើន ដែលលោក តែងតែបាន​ចេញមុខជាច្រើន​នៅក្នុង​សង្គម​ ជាពិសេស ​តែងតែជួយទៅដល់​ ប្រជាពលរដ្ឋ​ ដែលជួប​បញ្ហា​ ខ្វះខាត និងប្រជាជន​ដែលមានការលំបាក​ ក្រខ្សត់​ជាច្រើន​ផងដែរ​។

លោក​ឧកញ៉ា​ ឌួង​ ឆាយ​ ក្នុង​មួយ​រយៈពេល​ខ្លីនេះ​ លោកហាក់បី ពិតជាមានភាព​មមាញឹក​ជាខ្លាំង​ ​ជាមួយ​នឹង​កិច្ចការ​ងារ​មុខជំនួញនិងកិច្ចការផ្សេងៗទៀត របស់លោកជាច្រេីន​ ដែលធ្វេីឲ្យ​លោក​ឧកញ៉ា​ ហាក់មិនអាចឆ្លៀតពេល និងមិនសូវបានឃើញរូបលោក ​ចេញមុខ​តាមរយៈ​បណ្តាញសង្គមហ្វេសបុក​ ដោយធ្វេីការ​និយាយ អំពី​បញ្ហា​ការងារសង្គម​នោះទេ។

ដោយឡែក​ មកដល់ពេល​បច្ចុប្បន្ន​នេះ​ លោកឧញ៉ា​ ឌួងឆាយ​ បានទទួលនូវ ភាព​ជោគជ័យ​ជាខ្លាំង​ នៅលើ​មុខ​ជំនួញការងារ​របស់លោក​ ជាពិសេស​ក្លឹប​កម្សាន្ត​ Sound ដែលទេីបតែបាន​ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​ ១ឆ្នាំ​កាល​ពី​ពេលថ្មីៗ​នេះ​ ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់ អ្នកមានមុខមាត់ក្នុងសង្គម ដោយធ្វើឲក្លិបមួយនេះ ពិតជា​ទទួល​បាននូវ​ប្រជាប្រិយ​ភាព​ជាខ្លាំង​ ដែលមានមនុស្សទៅលេងកម្សាន្តជាច្រេីន​កុះករតែម្ដង។

ជាក់ស្ដែងមុននេះបន្តិចរូបលោក ក៏បានធ្វើការបង្ហោះរូបភាពជាមួយ ភរិយារបស់គាត់ ហើយក៏មានលាយឡំជាមួយនិងពាក្យពេជន៏ខ្លឹមសារខ្លះៗ លើគេហទំព័រផេកផ្លូវការរបស់លោកផ្ទាល់ ដោយបានសរសេរថា៖”ពិសោធន៍ភាពស្មោះត្រង់របស់មនុស្សស្រីគឺនៅពេលបុរសម្នាក់គ្មានអ្វីៗទាំងអស់ ប៉ុន្តែគេយកយើងជាស្វាមី។ ពិសោធន៍ភាពស្មោះត្រង់របស់មនុស្សប្រុសគឺពេលគេមានអ្វីៗគ្រប់យ៉ាង ប៉ុន្តែគេមិនបោះបង់ចោលភរិយា(ហាមមើលម៉ូតសក់ខ្ញុំបាទ)”៕

For More Videos Amazing