ច្រើនណាស់! តោះមកទស្សនាទិដ្ឋភាព ការកូនស្រីនាយក្រូច កាលពីយប់មិញ យាយពីថាមនុស្សច្រើនដូច Concert ចឹង (មានវីដេអូ)

មង្គលការដ៏អធិបអធមមួយ កាលពីយប់ម្សិលមិញនេះ របសកូនស្រី សំណព្វចិត្តតារាកំប្លែងនាយ ក្រូច បានបញ្ចប់ ដោយធ្វើអោយមានភាពភ្ញាក់ផ្អើលទូទាំងខេត្ដតែម្ដង ក្រោមទិដ្ឋភាពដ៏សប្បាយរីករាយមួយនេះដែរ យើងឃើញថា មានវត្តមានភ្ញៀវកិត្តិយស អ្នកមានមុខមាត់យ៉ាងច្រើន ក្នុងកម្មវិធីនោះផងដែរ។

ក្នុងនោះផងដែរ គេសង្កេតឃើញថា ក៏បានឃើញវត្តមាន កំពូល តារាចម្រៀងដ៏ល្បីៗជាច្រើនរូប នៅក្នុងផលិតកម្ម សាន់ដេ ក៏បានអញ្ចើញ មកចូលរួមក្នុងកម្មវិធីមួយនេះ ដែលមានដូចជា លោក ឆាយ វីរៈយុទ្ធ នាយ ចឺម លោក សុវណ្ណ ឬទ្ធី ហៅតា វុិចទ័រ នាយ ឃ្លោក និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត ប្រកបដោយភាពរីករាយ និងសប្បាយជាខ្លាំង។

អ្វីដែលធ្វើអោយមហាជន មានភាពភ្ញាក់ផ្អើលចំពោះមង្គលការមួយនេះដែរ គឺមានការរៀបចំឆាកតន្រ្ដី យ៉ាងធំប្រៀបដូច ការប្រគុំតន្ត្រី ខនសឺត បូករួមទាំងមានតារាចម្រៀង លំដាប់កំពូលទៀតនោះ ធ្វើអោយប្រជាជននៅទៅនោះអញ្ចើញមកទស្សនាយ៉ាងច្រើន កុះករ។ ក្នុងពិធីមង្គលការនេះ បើតាមប្រភពអោយដឹងថា គឺមានការរៀបចំ រហូតទៅ ដល់ចំនួន ៣០០តុ ឯណោះ។

គួរបញ្ជាក់ផងដែរថា កម្មវិធីរៀបអាពាហ៏ពិពាហ៏មួយនេះបានធ្វើការរៀបចំធ្វើឡើង នៅ ថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩ នៅឯ គេហដ្ឋានខាងស្រី ស្ថិតនៅ ភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើតរបស់នាយ ក្រូចតែម្តង។

សូមទស្សនាវីដេអូខាងក្រោម