អស់ទាស់​! តោះមកទស្សនា​ទិដ្ឋភាព​មង្គលការ​របស់កូន​ស្រី​នាយ​ក្រូច​ ដែលមានចំនួនតុ​ដល់ទៅ​…(មានវីដេអូ​)

មហាជន​ជាច្រើន​ដែលនិយមចូលចិត្តមេីលរឿងកំប្លែង​ ប្រាកដ​ជា​បាន​ស្គាល់​ច្បាស់​រួច​មក​ហើយ​នូវ​តារា​កំប្លែង​ដែលមានឈ្មោះល្បី​ក្នុង​ស្ថានីយ​ទូរទស្សន៍​ CTN នាយ​ ​ក្រូច​ ដែលលោកគឺ​ជា​តារា​កំប្លែង​ប្រចាំ​ក្រុម​នាយ​ ពាក់​ មី​ ដែលទទួលបាននូវ​ប្រជាប្រិយ​ភាព​ជាខ្លាំង​ ពីសំណាក់​មហាជន​ជាច្រើន​ ។

ក្នុង​នោះដែរ​ នាយ​ ក្រូច​ តារា​កំប្លែង​ដែល​មាន​វោហារ​ស័ព្ទ​មិនចេះ​រីងស្ងួត​រូបនេះ​ បានប្រឡូកចូលក្នុងវិស័យសិល្បៈអស់រយៈពេល​ ១០មកហេីយ​ ដែលលោកបានមានស្នាដៃ​ជាច្រេីន​ ក្នុងការ​ធ្វេីឲ្យ​ទស្សនិកជន​ ក៏​ដូចជា​អ្នកដែល​គាំទ្រ​ចំពោះ​រូប​លោក​ ទទួល​បាននូវ​ភាព​រីករាយ​ និង​សំណេីច​ក្អាកក្អាយ​ជាខ្លាំង​។

ជាមួយ​គ្នានេះ​ដែរ​ មកដល់ពេលនេះ​ តារា​កំប្លែង​នាយ​ ក្រូច​ មានកូនស្រីដ៏ស្រស់ស្អាតម្នាក់​ ដែលមានវ័យពេញ​ក្រមុំ​ និង​ធំពេញរូបពេញរាងហេីយ​ ហេីយ​នៅថ្ងៃនេះ​ដែរ​ ក៏ជា​ថ្ងៃដែល​កូនស្រី​របស់លោក​រៀបអាពាហ៍ពិពាហ៍​ផងដែរ​ ដែលមាន​វត្ត​មាន​តារា​ល្បីៗ​ក្នុង​វិថី​សិល្បៈ​ជាច្រើន​បានចូលរួម។

ដោយឡែក​ ជាមួយ​នឹង​កម្មវិធី​ដ៏​មានជ័យមង្គល​នេះ​ តារាកំប្លែងដ៏មានប្រជាប្រិយមកពី​ខេត្ត​កំពង់​ស្ពឺ​រូប​នេះ​ បានរៀបចំឡេីងដល់ទៅ​ចំនួន ៣០០តុ​ឯណោះ​ ដែលនេះជាការ​លេីកឡេីង​ពីភ្ញៀវ​កិត្តិយស​ម្នាក់​ បាននិយាយ​ខណៈពេលដែលកំពុងធ្វេីការ​ Live ជាវីដេអូ​បង្ហាញ​ពី​ទិដ្ឋភាព​ទាំងស្រុង​ក្នុង​មង្គការខាងលេីនេះ។

ដែលបាន​ធ្វើ​ការ​រៀបចំឡេីងនៅកន្លែងទីវាល​តែម្តង​ ដេីម្បី​ងាយស្រួល​ក្នុងការ​រៀបចំ​ ក៏ដូចជា​ការ​ទទួលភ្ញៀវ​កិត្តិយស​ជាច្រេីន​ដែលបាននាំគ្នាមកចូលរួមក្នុង​កម្មវិធី​មង្គលការ​របស់​កូន​ស្រី​របស់​លោកផងនោះ។ ចង់​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​បងប្អូន​ ប្រិយមិត្ត​រីករាយ​ទស្សនា​វីដេអូ​ដូច​តទៅ

សូមទស្សនាវីដេអូខាងក្រោម