អីយ៉ាស់​!​ អ៊ាម​ វន្នី​ មង្គលការដែលយកភ្លេងបុរាណ​ មកលេងជំនួសវង់ភ្លេងតន្ត្រីសម័យ​ រាំឡូយញាក់សាច់​តែម្តង…(មានវីដេអូ​)

លោក​ អ៊ាម​ វន្នី​ គឺជាអតីត​បេក្ខជន​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង​លំដាប់​ថ្នាក់​ពិភព​លោក​ Cambodia Idol កាលពី​រដូវកាលទី​១​ ដោយរូបលោក​បានឈានទៅដល់​វគ្គ​ Live Show ជាច្រើន​សប្តាហ៍​ផងដែរ​ ហេីយមកដល់ពេលនេះ​ លោក​មិនត្រឹមតែ​ជាអ្នក​ចម្រៀង​ទេ​ លោកក៏ជា​កវី​និពន្ធ​ដ៏មាន​ប្រជាប្រិយ​ភាព​មួយរូបផងដែរ។

ក្នុង​មួយ​រយៈពេល​នេះ​ លោក​ អ៊ាម​ វន្នី​ ហាក់បី​ជាមាន​ភាព​ស្ងប់ស្ងាត់​ជាខ្លាំង​ក្នុង​វិថី​សិល្បៈ​ ដែលរូបលោកកំពុងតែមានភាព​មមាញឹក​ជាខ្លាំង​ជាមួយនឹងការ​និពន្ធ​នូវ​បទចម្រៀង​ជាលក្ខណៈ​បែប Original Song ដេីម្បី​ជាការលេីកស្ទួយចំពោះ​មុខមាត់​សិល្បៈ​ចម្រៀង​នាសម័យថ្មីនេះផងដែរ។

ដោយ​ឡែក​ កាលពី​ថ្មីៗ​នេះ​ លោក​ អ៊ាម​ វន្នី​ បានចូលរួម​ក្នុង​កម្មវិធី​មង្គលការ​មួយ​ ដែលធ្វេីឲ្យ​រូបលោកមានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ ក៏ព្រោះតែ​ក្នុង​កម្មវិធី​មង្គលការ​មួយ​នេះ​ បានធ្វេីការជ្រេីសរេីសយក​ភ្លេងបុរាណ​ មកលេងជំនួសវង់ភ្លេងតន្ត្រីសម័យ​ ដែលទទួលបាននូវ​ការ​ចាប់​អារម្មណ៍​ជាខ្លាំង​ពី​មហាជន។

គួរបញ្ជាក់ដែលថា​ ចំពោះ​វង់ភ្លេង​បុរាណ​ក្នុង​កម្មវិធី​មង្គលការ​នា​សម័យ​នេះ​ មិនសូវមានការចាប់អារម្មណ៏​ពី​សំណាក់​
ម្ចាស់​កម្មវិធី​មង្គលការ​នោះឡេីយ​ ដែលធ្វេីឲ្យ​វង់ភ្លេង​តន្ត្រី​បុរាណ​មួយនេះ​ កាន់តែមានការបាត់បង់​បន្តិច​ម្ដង​ៗ​ផងដែរ​។ ចង់​ដឹង​ថា​វង់ភ្លេង​បុរាណមានភាពសប្បាយយ៉ាងណានោះ​ សូមរីករាយ​ទស្សនាវីដេអូ​ដូចតទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing