ពិសេស​ណាស់​! អាពាហ៍ពិពាហ៍​កូនស្រី​នាយ​ ក្រូច​ មានវត្តមាន​ចូលរួម​ពី​បុគ្គល​ល្បី​ៗ​ជាច្រើន​…(មាន​វីដេអូ​)

បេីនិយាយ​ពីតារាកំប្លែងដ៏មាន​ប្រជាប្រិយ​ភាព​ក្នុងក្រុមនាយ​ ពាក់​ មី​ និងជាតារាកំប្លែងប្រចាំ​ស្ថានីយ​ទូរទស្សន៍​ CTN បងប្អូន​ ប្រិយមិត្ត​ប្រាកដ​ជា​បាន​ស្គាល់​ច្បាស់​រួច​មក​ហើយ​ ចំពោះ​នាយ​ ក្រូច​ ដែលសំបូរទៅដោយ​វោហារ​ស័ព្ទ​មិនចេះ​រីងស្ងួត​ និងតែងតែ​បង្កេីត​អារម្មណ៍​រីករាយ​ ជាមួយ​សំណើច​សើច​ក្អាកក្អាយ​ដល់​ទស្សនិកជន​ផងដែរ​។

តារាកំប្លែងដ៏មានប្រជាប្រិយមកពី​ខេត្ត​កំពង់​ស្ពឺ​រូប​នេះ​ គឺកាន់តែមាន​វ័យ​ចំណាស់បន្តិចហេីយ​ ក្រោយពីលោកបានចូល​ប្រលូក​ក្នុង​វិស័យ​សិល្បៈ​អស់រយៈពេល​ ១០ឆ្នាំ​មកនេះ​ ហេីយមកដល់ពេលនេះ​ ​តារា​កំប្លែង​រូបនេះ​ក៏មាន​កូនក្រមុំ​កំពុង​តែមានភាព​ពេញ​វ័យ​ និងមានសម្រស់ស្រស់ស្អាតផងដែរ​ ។

ដោយ​ឡែក​ នៅ​ថ្ងៃ​នេះ​ដែរ​ កូន​ស្រី​បណ្តូល​ចិត្ត​របស់នាយ​ ក្រូច​ ដែល​មានរូបសម្រស់ស្រស់ស្អាតម្នាក់នេះ​ បានសម្រេច​ចិត្ត​បេីកបេះដូង​ ចូលរោង​ការហេីយ​ ដែលមាន​វត្ត​មាន​តារា​ល្បីៗ​ក្នុង​វិថី​សិល្បៈ​ជាច្រើន​បានចូលរួម​ ដូចជា​អ្នកនាង​ អ៊ីត​ និង​នាយ​ ចឺម​ ដែល​ត្រូវ​ជា​ប្អូន​ស្រី​ និងក្មួយប្រុស​របស់​នាយ​ ក្រូច​ ផងដែរ​។

ក្នុង​នោះដែរ​ យេីងបានសង្កេតឃេីញថា​ មានវត្តមានរបស់តារាចម្រៀងល្បីឈ្មោះ​ ប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ ព្រមជាមួយភរិយា បានដឹកដៃគ្នាមកចូលរួមក្នុងកម្មវិធី​ដ៏មាន​ជ័យ​មង្គល​នេះ​ផងដែរ​ ដែលកាន់តែធ្វេីឲ្យ​កម្មវិធី​ទាំង​មូល​ ទទួល​បាននូវ​ភាព​អធិកអធម​ជាខ្លាំង​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing