ពិតជាគួរអោយសរសើរមែន! យប់មិញសុគន្ធ នីសា ជាប់កម្មវិធីដល់ទៅ៣ តែអ្នកនាងអាចចូលរួមបានទាំងអស់ក្នុងពេលតែមួយ ដោយសារតែ….

ដូចដែលប្រិយមិត្តគ្រប់គ្នាបានដឹងរួចមកហើយ នៃដើមឆ្នាំនេះ គឺសំបូរណាស់ អ្នកដែលរៀបការនៅដើមឆ្នាំនេះ ព្រោះតែខាងអាចារ្យមើលឃើញតែដើមឆ្នាំនោះទេ ដែលជាថ្ងៃល្អ ក្នុងការរៀបមង្គលការ ជាពិសេស នៅដើមឆ្នាំ គឺជាខែ ដែលពុំសូវមានភ្លៀងធ្លាក់ និងគ្រោះធម្មជាតិផ្សេង ដែលជាហេតុ ធ្វើការកម្មវិធី នឹងដំណើការដោយរលូន។

តែចំពោះបងប្អូនយើងគ្រប់គ្នា ច្បាស់ជាធ្លាប់បបានជួបរឿងមួយនេះហើយ ដោយធៀបការគឺសំបូរខ្លាំងណាស់ គ្រាន់តែដើរចងដៃគេ ក៍ក្រដែរ ជាពិសេសសំរាប់អ្នកដែលមានអ្នករាប់អានច្រើន ដោយពេលខ្លះ មួយថ្ងៃ បីរោងក៍មានដែរ ដោយចូលរោងមួយ ហើយទៅរោងមួយទៀត និងបញ្ចប់នៅរោងមួយទៀត។

ជាក់ស្តែងកាលពីយប់មិញនេះអ្នកនាង សុគន្ធ និសា គឺត្រូវបានគេអញ្ចើញអោយចូលរួមពិធីមង្គលការ រហូតដល់ទៅ ៣រោងឯណោះ ក៍ប៉ុន្តែកញ្ញា មិនចោលរោងណាមួយទេ ដោយអ្នកនាង ទៅបានគ្រប់រោង ទាំងអស់ ដោយឆ្លៀតចូលរោង ហើយទៅរឿងមួយទៀត និងបញ្ចប់នៅរោងទី៣។

យោងតាមគណនីហ្វេសបុក របស់អ្នកនាងសុគន្ធ នីសា បានបង្ហោះថា «រោងទីមួយ​ ជូនពរប្អូនសុខណែតអោយសុខសប្បាយ​ មានសុភមង្គលក្នុងជីវិត»។ «ទិដ្ឋភាពរោងទី២ជូនពរប្អូនប្រុស​ នី​ រតនា​ និង​ ភរិយា​ មានសេចក្តីសុខ​ សុភមង្គលជារៀងរហូត»។ «រោងទីបី​ Grand opening ហាងហ៊ា​zono ជូនពរអោយតំណើការកាន់តែរីកចំរើន»៕

For More Videos Amazing