កប់តែម្តង! ក្រោយពី​បានដឹងចំពោះការចំនាយ​លេីថ្លៃ​សរុប​ក្នុងពិធី​មង្គល​ការ​របស់​ នី​ រតនា​ ដែលមានតម្លៃរហូតដល់ទៅ…

កាលពី​ម្សិលមិញ​នេះ​ ម្ចាស់​ជ័យលាភី​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង​លំដាប់​ថ្នាក់​ពិភព​លោក​ Cambodia Idol រដូវកាលទី​១​ និងជាតារាចម្រៀង​ដែលមានឈ្មោះ​ល្បី​ក្នុង​ផលិតកម្ម​ រស្មី​ហ្សមាស​ ក្រោយ​ពីបាន​មាន​ការភ្ជាប់ពាក្យកាល​ពី​ខែមេសា​កន្លងទៅ​នោះ​ បានរំកិលមកដល់ថ្ងៃ​រៀបអាពាហ៍ពិពាហ៍​ហេីយ។

ក្នុង​នោះដែរ​ យេីងសង្កេតឃេីញថា​ ក្នុង​កម្មវិធី​ទាំង​មូលមានការរៀបចំយ៉ាងស្រស់ស្អាត​ រួមជាមួយ​សម្អាង​ការ​ដ៏ប្រណិត​ និងមានការចូលរួមពីភ្ញៀវ​កិត្តិយស​យ៉ាង​ច្រើន​ ជា​ពិេសស​តារា​ក្នុង​វិថី​សិល្បៈ​ល្បី​ៗជាច្រើន​ មិនតែ​ប៉ុណ្ណោះ​ក៏​មាន​វត្ត​ដ៏ខ្ពង់ខ្ពស់​ពី​មន្រ្តី​ជាន់ខ្ពស់​ ឯកឧត្តម​ ឧត្ដម​សេនីយ៍​ ហ៊ុន​ ម៉ាណែត​ ផងដែរ​។

គួរបញ្ជាក់ដែលថា​ ចំពោះ​ពិធី​ដ៏​មានជ័យមង្គល​ខាងលេី​ បាន​ធ្វើ​ឡេីង​នៅ​ មជ្ឈមណ្ឌល The Premier Centre Sen Sok រាជធានីភ្នំពេញ ដែលមានការរៀបចំនូវ​តុសម្រាប់​ទទួល​ភ្ញៀវ​កិត្តិយស​មានចំនួួន​ ១២០តុ​ ដែល​ត្រូវ​ចំណាយ​មិនក្រោម៣ម៉ឺនដុល្លារឡើយ​ ចំណែកឯ​ចំពោះ​សម្អាង​ការ​។

និងការ​រៀបចំផ្កា​ មានចំនួន​ជាង​ ១ម៉ឺន​ដុល្លារ​ ក្នុង​នោះដែរ​ ក៏មានការ​ចំនាយលេីថ្លៃថតរូបក្នុង​ពិធី​ទាំង​ស្រុង​ ដែលមានតម្លៃ​ ៥ពាន់​ដុល្លារ​ បូក​រួម​ជាមួយ​ការ​ជួល​អគារ​អស់​ជាច្រើន​ពាន់​ដុលា្លរ​ទេ​ ដែលធ្វើឲ្យ​ការចំណាយ​ទាំងអស់នេះ​ មាន​ប្រមាណជា​ក្បែរ​ ១០ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។

For More Videos Amazing