ច្រណែនណាស់! ពាក្យសម្តីមួយឃ្លារបស់គង់ ច័ន្ទស្រីមុំ បានធ្វើអោយគ្រប់គ្នាស្ញប់ស្ញែងខ្លាំងណាស់ ដោយនាងបាននិយាយថា….

ប្រិយមិត្ដអ្នកអាន ប្រាកដជាស្គាល់មក ពីគូរស្វាមីភរិយាមួយគូរ ដែលពុំធ្លាប់មាន រឿងអាស្រូវទាល់តែសោះ ហើយតែងតែបង្ហាញ ពីភាពផ្អែមល្ហែម ដោយបានធ្វើអោយ មហាជនជាច្រើនមានភាពច្រណែនគូរស្នេហ៏មួយគូរនេះណាស់។បើនិយាយពីសម្រស់វិញ ពួកគេទាំងពីរពិតជាសមគ្នាផងដែរ។ ពួកគាត់ទាំងពីរក៏ ធ្លាប់ជាអតីត តារាសម្ដែងថែមទៀតផង នោះគឺ លោក គឹម សីហា នឹងអ្នកនាង គង់ ចន្ទស្រីមុំ។

អ្នកនាង គង់ ចន្ទស្រីមុំ ជាតារាសម្ដែងសម័យបែប សុិចសុីរូបនេះ ក៏ធ្លាប់បានសរសេរលើបណ្ដាញសង្គម ហ្វេស បុក ខ្លួនឯងរៀបរាប់ពី សេចក្ដីសុខសុភមង្គល ក្នុងគ្រួសារជាមួយលោក គឹម សីហា ជាស្វាមី ចាប់តាំងពី លោក សីហាចូលក្នុងជីវិតនាង ស្វាមីតែងតែយកចិត្ដទុកដាក់មើលថែថ្នាក់ថ្នមភរិយាជានិច្ច បំពេញមុខជាស្វាមី នឹងឪពុកបានយ៉ាងល្អ។

ដូចគ្នានេះដែរ អតីតតារាសម្ដែងស្រីដ៏ស្រស់ស្អាតរូបនេះ ក៏តែងតែ បង្ហាញរូបភាព ដើរកម្សាន្ដ ទៅតាម បណ្ដាលប្រទេសនានា ជាមួយនិងស្វាមីរបស់ខ្លួន ហើយថែមទាំងបានបង្ហាញរូបភាព ផ្អែមល្ហែម បែបគ្រួសារជាច្រើន ក្នុងបណ្ដាញសង្គម ហ្វេស ប៊ុក ដោយតាមរយៈគេហទំព័រ ផ្ទាល់របស់ខ្លួនតែម្ដង។ ក្នុងនេះផងដែរ កាលពីម្សិលមិញនេះអ្នកនាង គង់ ចន្ទស្រីមុំ ក៏បានបង្ហោះសារអរគុណទៅកាន់ប្ដីរបស់អ្នកនាងដោយបានសរសេរថា៖

”មនុស្សប្រុសម្នាក់នេះតែងតែធ្វេីអោយខ្ញុំសេីចច្រេីនជាងយំ​ និងផ្តល់ភាពកក់ក្តៅអោយខ្ញុំនិងគ្រួសារជានិច្ច ចូលជ្រេីសរើសមនុស្សប្រុសដែលស្រលាញ់គ្រួសារ​ ហេីយដែលព្រមធ្វេីអោយអ្នកសេីចច្រេីនជាងយំ #wish #love #malaysia #seyhamommomofamily” ក្រោយពីបានបង្ហោះសារទាំងនេះរួចមក បានធ្វើអោយមហាជនជាច្រើន បានធ្វើការឡាយ និងស៊ែរចែករំលែកយ៉ាងច្រើន ហើយថែមទាំងស្ញប់ស្ញែងដល់គូរស្នេហ៏មួយគូរនេះ ថាពិតជាSweet ខ្លាំងណាស់”៕

For More Videos Amazing