ចឹងផង! គ្រាន់តែថ្ងៃចូលរោងការដំបូង របស់កូននាយក្រូច លោកឆាយ វីរះយុទ្ធ បានដឹងដៃប្រពន្ធ មកចូលរួម ហើយថែមទាំង….

មនុស្សយើងកើតមក នៅលើលោក ជៀសមិនផុត ត្រូវតែមានដៃគូជីវិតហ្នឹងគេ គ្រាន់តែមុន ហើយនិងក្រោយតែប៉ុណ្ណោះ។ ទម្រាំតែរកដៃគូជីវិតឃើញ ម្នាក់ៗពិតជាឆ្លងកាត់រឿងរ៉ាវ ឈឺផ្សារជាច្រើន សឹងតែមានពេលអ្នកខ្លះ ធ្វើអត្ដឃាតទៀតផង ប្រសិនបើលោកអ្នក បានជួបដៃគូជីវិតហើយ សូមថែមរក្សារូបគេអោយបានគង់វង្ស។

ដោយឡែក កាលពីម្សិលមិញនេះ គឺជាថ្ងៃជ័យមង្គល របស់តារាចម្រៀងប្រុស នី រតនា ដោយបានប្រារព្ធ នៅឯ ដឺព្រេមៀ សេនធ័រ សែនសុខ ដោយបានរៀបចំ រហូតទៅដល់ ១០០តុឯណោះ ដោយមានការចូលរួមពីសំណាក់ មិត្ដរួចអាជីព ព្រមទាំងតារាកំពូលៗជាច្រើន ដែលបានធ្វើអោយ ពិធីរៀបអាពាហ៏ពិពាហ៏ មួយនេះមានភាពអធឹកអធមយ៉ាងខ្លាំង។

ប៉ុន្ដែក្នុងថ្ងៃនេះផងដែរ គឺដល់វេន ថ្ងៃជ័យមង្គល របស់កូនស្រីសំណព្វចិត្ដ របស់តារាកំប្លែង ប្រចាំប៉ុស្ដិ៏ទូស្សន៏ CTN និងជាសមាជិក្រុម កំប្លែង នាយ ពាក់មី នោះគឺ នាយក្រូច ដែលបានធ្វើឡើងក្នុងថ្ងៃនេះ ថ្ងៃទី១៩ មករា ឆ្នាំ២០១៩ ហើយក្នុងកម្មវិធីនេះ ធ្វើឡើងនៅផ្ទះខាងស្រី និងត្រូវជាស្រុក កំណើតរបស់នាយ ក្រូច ដែលស្ថិតនៅ ភ្នំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្រោយពីទទួលបានដំណឹងភ្លាមៗ របស់មង្គលការ និងជាថ្ងៃវិសេសវិសាល របស់កូនស្រី តារាកំប្លែង ក្រុមពាក់មីនេះ ស្រាប់តែ គេឃើញ លេចចេញវត្តមាន តារាចម្រៀងសម្លេងធ្ងន់ស្ដាប់មិនចេះជិនណាយ ប្រចាំផលិតកម្ម សាន់ដេ នោះគឺ លោក ឆាយ វីរៈយុទ្ធ បានដឹកដៃ ឧត្តម ភរិយារបស់លោក ចូលរួមក្នុងពិធីនេះដែរ។ ហើយត្រូវលោកប្រាប់យ៉ាងខ្លីថា “ការកូនដំបូង បងក្រូច មកឲ្យ បានមុនគេ”៕