កម្រឃើញមែន! មង្គលការ ខ្មែរបរទេស គឺកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះ…..(មានរូបភាព)

កាលពីប៉ុន្មានថ្ងៃមុន ប្រិយមិត្តទាំងអស់គ្នាច្បាស់ជាបានដឹងរួចមកហើយ នៃជនបរទេសមួយគូរ បាននាំគ្នាថតរូប Pre-Wedding ដោយស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរយើង ដោយធ្វើអោយមហាជនជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលឃើញបែបនេះ ព្រោះវាជារឿងដែលម្រ នឹងមានខ្លាំងណាស់ ដែលជនបរទេសធ្វើបែបនេះ។

ហើយចំពោះជនបរទេសដែលរៀបមង្គលការ តាមប្រពៃណីខ្មែរ គឺដោយសារតែ ប្រពៃណីខ្មែរយើង ត្រូវបានបរទេសចូលចិត្តនិងស្រលាញ់គ្រប់គ្នា ដោយសារតែខ្មែរយើងមានទំនៀមទំលាប់ល្អ ដែលកូនខ្មែរយើងតែងតែគោរពតាមពីមួយជំនាន់​ ទៅមួយជំនាន់ ហើយនិងការស្លៀកពាក់បែបប្រពៃណីទៀតនោះ គឺមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។

ជាក់ស្តែងងាក់មកពិធីមង្គលការមួយនេះវិញ ដែលជនបរទេស បានរៀបមង្គលការ ជាមួយនឹងជនជាតិខ្មែរយើង ដោយមើលទៅពិតជាអធឹកអធមខ្លាំងណាស់ ដោយកូនកំលោះគឺជាជនបរទេស រីឯកូនក្រមុំវិញគឺជាជនជាតិខ្មែរយើង ដែលមានភ្ញៀវកិត្តិយសជាច្រើនបានចូលរួម ពីធីមង្គលការមួយនេះ យ៉ាងច្រើនកុះករ។

ដោយឡែកអ្វីដែលធ្វើអោយមហាជនជាច្រើនមានការចាប់អារម្មណ៍ជាមួយនឹងពិធីមង្គលការមួយនេះ គឺគេសង្កេតឃើញថា កូនកំលោះ បែរជាជ្រើសរើសស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីរៀបមង្គលការទៅវិញ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺគេឃើញមានអ្នកកំដរចំនួនបីនាក់ ដែលសុទ្ធសឹងជាជនបរទេស ដែលស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរយើង។

ហើយពិធីមង្គលការមួយនេះដែរ គឺត្រូវបានមហាជនដែលលេងក្នុងបណ្តាញសង្គមហ្វេសបុក បានធ្វើការកើតសរសើរពួកគេយ៉ាងខ្លាំង ជាពិសេសម្នាក់បានសរសើរពួកគេថា ពិតជាស្រស់ស្អាត ហើយនឹងសមគ្នាខ្លាំងណាស់ ដោយពួគគេបានគ្រោងឈុត សម្លៀកបំពាក់បុរាណ បានយ៉ាងស្រស់សង្ហាយ៉ាងដូច្នោះ។

For More Videos Amazing