អស្ចារ្យណាស់! ក្នុងថ្ងៃមង្គលការ របស់លោកនី រតនា គឺឃើញមានវត្តមានតារាល្បីៗជាច្រើនបានចូលរួម ដូចជា….(មានវីដេអូ)

ប្រិយមិត្ដគ្រប់គ្នា ប្រាកដជាដឹងមកហើយថា នៅក្នុងថ្ងៃនេះផងដែរ គឺជាថ្ងៃជ័យ ថ្ងៃមង្គល របស់តារាចម្រៀងប្រុស ប្រចាំផលិតកម្ម រស្មីហង្សមាស និងត្រូវជាជ័យលាភី ក្នុងកម្មវិធី Cambodian Idol រដូវកាលទី១ លោក នី រតនា ជាមួយនឹង ភរិយា ដែលត្រូវជាកូនអ្នកជំនួញដ៏មានមុខមាត់ នោះគឺ កញ្ញា ហេង សុវណ្ណភក្តិណា ដោយមានការរៀបចំយ៉ាងអធិកអធមតែម្ដង។

ជាក់ស្តែងក្នុង ពិធីដ៏វិសេសវិសាល មានសិរីសួស្តីមួយនេះ គេសង្កេតឃើញមាន តារាជាច្រើនបានចូលរួម ដោយធ្វើអោយភាពអ៊ូអរ ដែលចូលរួចមានដូចជាតារាសម្ដែង ពិធីករ តារាកំប្លែង សិល្បៈផ្នែកបុរាណ ព្រមទាំងតារាប្រុសស្រីរួមទ្រនំ ក្នុងផលិតកម្ម រស្មី ហង្សមាស ដោយមានដូចជា ចំរើន សុភ័ក្រ្ត, បាន មុន្នីល័ក្ខ, នួន សុធារ័ក ឃី សុឃុន ជាដើម និង

តារាសម្ដែងជាច្រើន បានអញ្ចើញចូលរួមក្នុងឱកាសនេះ ដើម្បីចូលរួមអបអរសាទរ និងជូនពរដល់ គូស្វាមី ភរិយាថ្មី។
ក្នុងពិធីមង្គលការនេះលោក នី រតនា បានអញ្ជើញតារាយ៉ាងច្រើនកុះករ ក្នុងវិស័យសិល្បៈចូលរួម ដោយក្នុងនោះ គេឃើញមិត្តរួមអាជីព ក្នុងផលិតកម្ម រស្មី ហង្សមាស ដូចជា

ពេជ្យ សោភា ឱកសុគន្ធកញ្ញា ថែមទាំង វីឌីណែតរ៉ូលីន លក្ខណា លោក ព្រហ្ម ម៉ាញ យាយ យ៉យ និងមានវត្តមាន កំពូលតារាចម្រៀង មិត្តក្នុងចង្កោមសិល្បៈយ៉ាងច្រើនទៀតផងដែរ ។ ដូច្នេះហើយ ក្នុងពិធីអាពាហ៍ពិពាហ៍របស់ តារាចម្រៀងប្រុសរូបនេះ ពិតជាមានភាពអស្ចារ្យ ល្បីល្បាញមិនធម្មតានោះឡើយ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing