សង្វេគ​ណាស់! មនុស្ស​កាប់បំផ្លាញ​ព្រៃឈើ​ ធ្វេីឲ្យ​បាត់​បង់​ជម្រក​សត្វ​ព្រៃ​ ពេលដែលឃេីញ​មេដំរី​នាំកូន​ដំរីដេីរចូលភូមិ​ ក៏បាននាំគ្នា​…

ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​ យេីងសង្កេតឃេីញថាមាន​មនុស្ស​មួយ​ចំនួន​តូច​ បាន​ប្រព្រឹត្តិ​នូវ​អំពេីខុស​ច្បាប់​ជាច្រើន​ ក្នុង​នោះដែរ​ គឺដូច​ជាការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ដែលធ្វេីឲ្យ​ពិភព​លោក​ទាំង​មូល​ បានទទួល​រង​នូវ​គ្រោះ​មហន្តរាយ​ជា​ច្រើន​ និងបាន​បង្កឲ្យ​អាកាស​ធាតុ​ មាន​ការ​ប្រែប្រួល​យ៉ាងឆាប់រហ័ស​ទៀតផង​។

មួយ​វិញ​ទៀតនោះ​ ចំពោះ​ការកាប់​បំផ្លាញ​ព្រៃ​ឈើ​នេះដែរ​ ក៏បានធ្វេីឲ្យ​អោយមានការបាត់បង់នូវ​ជម្រក​សត្វ​ព្រៃ​ទៀតផង​ ដែលជាហេតុ​ធ្វេីឲ្យ​ពួកវា​ ទទួលរងនូវ​ការ​វាយប្រហារ​ពី​សំណាក់​អ្នក​ប្រមាញ់​ អ្នក​ទន្រ្ទានកាប់ឈេី និង​អ្នកភូមិថែមទៀតផង ជាពិសេស​គ្មាន​ទិសដៅ​ក្នុងការដេីររកជម្រកតែម្តង។

ជាក់ស្តែង​ មានរូបភាព​ជាច្រើន​សន្លឹក​ ត្រូវ​បាន​មហាជន​ក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក​ជាច្រើន​ បានធ្វេីការស៊ែរតៗគ្នា​ ក្នុង​នោះដែរ​មាន​ដំរី​ ​២ក្បាល​ ដែលជាមេ​ និងកូន​បាននាំគ្នាដេីរចូលក្នុងភូមិ​ ក្រោយមកអ្នកភូមិ​ជាច្រើន​ ក៏បាននាំគ្នាយកភ្លេីង​គប់ទៅលេីដំរីទាំង​ ២ក្បាលនោះ​ គួរឲ្យ​សង្វេគ​ចិត្ត​ខ្លាំង​ណាស់​។

តេីអោយគ្នាទៅរស់នៅទីណា? បេី​តាម​ពិតនោះ ព្រៃ​ឈេីដែល​ដំរី​មាននៅ កំពុង​តែទទួលរង​ការ​បំផ្លាញ​ យ៉ាង​ធ្ងន់ធ្ងរ ទើប​បានជាពួក​វា​ បាននាំ​គ្នា​វង្វេង​រត់​ចូល​ភូមិ ដែល​មនុស្ស​កំពុង​តែ​រស់នោះផងនោះ។ គួរ​បញ្ជាក់​ថា​ រូប​ភាព​ទាំង​នេះ ត្រូវ​ប្រមាញ់​បាន​ នៅ​ក្រុង Bishnupur រដ្ឋ West Bengal។

For More Videos Amazing