ក្តៅៗ! ពេលនេះក្រុមហ៊ុន Amazon បានលុបរូបចេញហើយ ក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានផ្ញើលិខិតទៅកាន់ក្រុមហ៊ុន Amazon រួចមក…(មានរូបភាព)

ដូចដែលប្រិយមិត្តបានដឺងរួចមកហើយ អំពីរឿងដែលក្រុមហ៊ុន Amazon បានប្រមាថយ៉ាងខ្លាំងមកកាន់ប្រទេសកម្ពុជារបស់យើង ដោយក្រុមហ៊ុននេះ បានដាក់លក់នូវ គម្របបង្គន់ ហើយនិងកម្រាលជើងបន្ទាប់ទឹក ដែលមានរូបទង់ជាតិប្រទេសកម្ពុជាយើង មិនតែប៉ុណ្ណោះ ក៍មានរូប ប្រសាទអង្គវត្ត ប្រាសាទព្រហ្មមុខបួន និងល្ខោនខោល ផងដែរ។

ក្នុងនោះផងដែរមហាជនខ្មែរយើងបាននាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំងទៅលើក្រុមហ៊ុននេះ ដោយមានការស៊ែរ និងចែករំលែកជាច្រើន រហូតធ្វើអោយ បណ្តាលនិស្សិត មួយចំនួន ចង់នាំគ្នាចេញមុខបាតុកម្ម នឹងក្រុមហ៊ុនមួយនេះ ព្រោះថា ការយករូបតំជាតិ មកធ្វើជាគម្របបង្គន់ ហើយនិងក្រណាត់ជូតជើងនៅក្នុងបន្ទប់ទឹក វាគឺជាកាប្រមាធយ៉ាងធ្ងន់ធ្ងរ មកលើជាតិសាសន៍ខ្មែរ ក៍ដូចជា ប្រទេសកម្ពុជាទាំងមូលផងដែរ។

នៅពេលថ្មីៗនេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានផ្ញើរលិខិត ទៅកាន់ក្រុមហ៊ុន Amazon ហើយ ដើម្បីសុំឲ្យក្រុមហ៊ុន Amazon គិតគូរឡើងវិញ អំពីការរចនា រូបប្រាសាទអង្គរវត្ត ហើយក៏ដូចជាប្រាសាទនានា ដែលជារូបអច្ឆិរយលើពិ​​​​​​​​​​​ភពលោក ម​​​​​​​​​​​​​​​​​​កបង្ហាញលើ Onli​​​​​​​​​​ne Shoppin​​​​​​​​​​​​​​​​​​​​​​g មួយនេះ។

ហើយនៅមុននេះបន្តិច ក្រុមការងារយើងខ្ញុំ បានចូលទៅកាន់គេហ័ទំព័រ Amazon.com និងបានធ្វើការ Search ពាក្យ Analisahome Non-slip Bath Toilet Mat angkor wat cambodia in Bathroom Accessories គឺមិនមានឃើញ រូបអង្គរវត្ត ឬក៍រូបទង់ជាតិខ្មែរទៀតទេ។

ដោយពាក្យដែលក្រុមការងារយើងបាន Search នោះគឺ ត្រូវបានក្រុមហ៊ុន Amazon លុបចោលវិញអស់ហើយ ដោយបានប្តូររូបទាំងនោះ ទៅជារូបទេសភាពស្អាតៗវិញ។ ដូច្នេះហើយ យើងសង្ឃឹមថា ខាងក្រុមហ៊ុន Amazon ធ្វើយ៉ាងណាកុំអោយមានករណីនេះ កើតឡើងម្តងទៀត ព្រោះនេះគឺជារឿង ការមាថធ្ងន់ធ្ងរខ្លាំងណាស់ ទៅប្រទេសជាតិ ក៍ដូចជាអារិយធម៍ ដ៍ផូរផង់ របស់ប្រទេសផងដែរ៕

រូបចាស់មិនទាន់កែ

For More Videos Amazing